លោក​ មាន​ សុវណ្ណារិទ្ធ​ បាន​ណែនាំ​ដល់​បុគ្គលិក​​ គេហទំព័រ អិន អិន(narithnews.com)​ ឱ្យ​សកម្ម​ការងារ​ផ្សព្វផ្សាយ​ និង​​មាន​ក្រមសីលធម៌​ ហើយ​មិន​ត្រូវ​មាន​ជម្លោះ​ជាមួយ​អ្នក​សារព័ត៌មាន​ដទៃ​ឡើយ​

0
153


អត្ថបទដោយ,ប៉ៃ លិន
រូបភាព,ក្រុមការងារគេហទំព័រnn
ព្រះវិហារ​ ៖​ លោក​ មាន​ សុវណ្ណារិទ្ធ នាយកការផ្សាយគេហទំព័រអិន អិន​ បាន​ណែនាំ​ដល់​បុគ្គលិក​របស់​ខ្លួន​ ធ្វើយ៉ាងណា​ត្រូវ​សកម្ម​ការងារ​ផ្សព្វផ្សាយ​ ​​ឲមាន​ក្រមសីលធម៌​ រួមនិងប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ ហេីយ​មិន​ត្រូវ​មានជម្លោះទាស់ទែង​​ជាមួយ​អ្នក​សារព័ត៌មាន​ដទៃ​ឡើយ​ ការ​ណែនាំ​បែប​នេះ​ ក្នុងពិធី​កិច្ច​ប្រជុំ​បូកសរុបលិទ្ធិផងការងារប្រចាំ​ឆ្នាំ​​ ២០២៣ និងលើកទិសដៅបន្អនុវត្តន៍ក្នុង ឆ្នាំ២០២៤ នៅ​ទី​ស្នាក់ការ​គេហទំព័រ​ អិន​ អិន​ ស្ថិត​ក្នុង​ភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ​ នារសៀលថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០២៤​ ។

ក្នុង​ឱកាស​នោះ​ដែរ​ នាយកការផ្សាយគេហទំព័រ អិន អិន​ (narithnews.com) បានថ្លែងថា​ ក្នុង​នាម​ជា​អ្នកសារព័ត៌មាន​ ​យេីង​ត្រូវ​មាន​សាមគ្គីភាព​គ្នា​ជា​គ្រួសារ​តែ​មួយ​ ​​ដេីម្បី​បម្រើ​ដល់​វិស័យ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ត្រូវ​ខិតខំ​ចុះ​យក​ព័ត៌មាន​ពិត​​ ដេីម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ ពោលគឺ​មិន​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​បំពាន​លើ​សិទ្ធិ​អ្នក​ដទៃ​ ដេីម្បី​ផលប្រយោជន៍​ខ្លួន​ឯង​ឡើយ​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​យើង​បាត់បង់​ប្រជាប្រិយភាព​ និង​អាច​ប្រឈម​ទៅ​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ទៀត​ផង​ ។ ​

លោក​ មាន​ សុវណ្ណារិទ្ធ នាយកការផ្សាយគេហទំព័រ អិន អិន(narithnews.com) បានបញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យាព័ត៌មាន ​ពិត​ជា​មាន​ការ​រីកចម្រើន​យ៉ាងខ្លាំង​ ទន្ទឹម​នឹង​នោះ​យេីង​​ក៏​មាន​សិទ្ធិ​សេរីភាព​ទូលំទូលាយ​​គ្រប់គ្រាន់​ ​ក្នុង​ការ​នាំយក​ដំណឹង​ពី​រាជរដ្ឋាភិបាល​ ដេីម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន​ និង​នាំយក​ដំណឹង​ពី​ប្រជាពលរដ្ឋ​​ ដេីម្បី​ជំរាប​ជូនទៅ​រាជរដ្ឋាភិបាល​យើង​ដែរ​ ។ ​

ជាមួយគ្នានោះ​ នាយកការផ្សាយគេហទំព័រ អិន អិន(narithnews.com) ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​បុគ្គលិក​អ្នកសារព័ត៌មាន​ទាំង​អស់​ ដែល​បាន​ចំណាយ​ពេល​វេលា​មក​រៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក​ ដេីម្បី​បន្ត​បម្រើ​វិស័យ​ព័ត៌មាន​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ភាព​ជឿជាក់​ពី​សំណាក់​មហាជន​ផង​ដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here