ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋអស់ ៤ខ្នង នៅស្រុកពញាក្រែក

0
89


ត្បូងឃ្មុំ:​ ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ជាប់ៗគ្នាត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតអស់ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង៤៥នាទី ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ ភ្លើង បានឆាបឆេះចេញពីខាងលើផ្ទះប្រជាពលរដ្ឋ ១ខ្នង ដោយសារទុស្សេខ្សែភ្លើង ឆ្លងចរន្តអគ្គិសនី ឆាបឆេះកាន់តែខ្លាំងឡើងសន្ធោសន្ធៅ រាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋជាប់ៗគ្នា សរុបអស់ចំនួន៤ខ្នង ។

ទន្ទឹមនោះ បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងថា អគ្គិភ័យខាងលើ ឆេះផ្ទះអស់ចំនួន ៤ខ្នង រួមមាន ៖ ទី១- ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ខ្លេង ម៉ៅ ភេទប្រុស អាយុ ៦៨ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ x ៨ម៉ែត្រ ។ ទី២- ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ម៉ៅ ចាន់ថេន ភេទប្រុស អាយុ ៤២ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ។ ទី៣- ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ម៉ៅ មឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ x ៩ម៉ែត្រ និង ទី៤- ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ នៅ សាំង ភេទប្រុស អាយុ ៤៧ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៦ម៉ែត្រ x ៧ម៉ែត្រ ។

ហេតុការណ៍អគ្គីភ័យខាងលើកើតឡើង ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ០២គ្រឿង ស្រុកមេមត់០១គ្រឿង ក្រុងសួង ០១គ្រឿង និងស្រុកតំបែរ ០១គ្រឿង សរុបចំនួន ០៦គ្រឿង និងប្រើប្រាស់ទឹកអស់ ចំនួន០៦ សាទែន និងរថយន្តទឹករបស់ក្រុមហ៊ុនចំការកៅស៊ូក្រែក ចំនួន ០៤គ្រឿង បច្ចុប្បន្ន បានអន្តរាគមន៍រលត់ទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here