ប្រជាពល ៣៨០គ្រួសារ ក្នុងឃុំរមទម ជួបបញ្ហាកង្វះខាតទឹក ត្រូវរដ្ឋបាលស្រុករវៀងផ្ដល់ជូនតាមរយះរថយន្ដពន្លត់អគ្គីភ័យនៃអធិកាដ្ឋាននគរបាលស្រុករវៀង

0
191


ដោយ,វណ្ណារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កំលាំងជំនាញរថយន្ដពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង
ដឹកនាំដោយលោក វរសេនីយ៍ទោ ជ័យ សាង អធិការងទទួលបន្ទប់សណ្ដាប់ធ្នាប់ ជាតំណាងលោក វរសេនីយ៍ឯក លឹម អង់អាច អធិការស្រុករវៀង ដោយទទួលបាននូវការនែនាំ និងចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សោះ សុខដារ៉ា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និង លោក ហ៊ោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំង មានការស្នើរសុំពីរដ្ឋបាលឃុំរមទមចែកទឹកជូនប្រជាពលរដ្ឋ ចំនួន៣៨០គ្រួសារ ដែលកង្វះខាតទឹក នៅឃុំ រមទម ស្រុករវៀង ខេត្តព្រះវិហារ។

លោក លឹម អង់អាច អធិការដ្ឋាននគរបាលស្រុករវៀង បានឲដឹងថា ដោយគោរពតាមបទបញ្ជារបស់លោក ស្នងការខេត្ត និងការនែនាំរបស់រដ្ឋបាលស្រុកវៀង ដែលប្រជាពលរដ្ឋជួបបញ្ហាប្រឈមនៅការខ្វះខាតទឹកហេតុដូចហើយទើប ថ្នាក់ដឹកនាំ បានឲរថយន្ដពន្លត់ អគ្គីភ័យមួយគ្រឿង ដឹកទឹកចែកជូនប្រជាពលរដ្ឋក្នុងឃុំរមទម ដើម្បីសម្រួលដល់ពួកគាត់។

លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបានឲដឹងថា ដោយមានការស្នើរសុំពីរដ្ឋបាលឃុំរមទម តាមរយៈរដ្ឋបាលស្រុក ដោយមើលឃើញនៅទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបនៅភាពរាំងស្ងួត នៅការកង្វះខាតទឹក ក្នុងរដូវប្រាំងនេះ និងកំដៅមានការកើនឡើងផងនោះ ទឹកជាកក្តាសំខាន់ណាស់ ។

លោកបានបន្តទៀតថា មិនមែនតែឃុំរមទមមួយទេ នៅមានឃុំមួយចំនួនទៀតក្នុងស្រុករវៀង ដែលប្រឈមទៅនិងភាពខ្វះខាតទឹក ហើយរដ្ឋបាលស្រុករវៀង បាននឹងកំពុងរៀបចំចុះជួយជាបន្តបន្ទាប់។ ការផ្ដល់ទឹកនេះមិនមែនក្នុងឆ្នាំនេះនោះទេ គឺធ្វើរាងរាល់ឆ្នាំ នៅការចែកទឹកក្នុងរដូវប្រាំងដែលជួបភាពរាំងស្រួត។ ហើយរាជរដ្ឋាភិបាលក៏ដូចជាអជ្ញាធរថ្នាក់ក្រោមជាតិបាននែនាំនូវការជីកស្រះស្ទុបទឹកដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋផងដែល។

រដ្ឋបាលឃុំរមទម ក៏ដូចជាប្រជាពលរដ្ឋចំនួន៣៨០គ្រួសារ មកពីភូមិចំនួន៣ គឺភូមិត្រពាំងទន្ទឹម ភូមិទួលរវៀង និងភូមិអូរទ្រលោក បានសម្ដែងនៅភាពសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលទទួលបានទឹកយកមកប្រើប្រាស់។ និងបានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ ព្រមទាំងកំលាំងជំនាញរថយន្ដពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុករវៀង រួមទាំងបុស្ដិ៍រដ្ឋបាលឃុំរមទម ដែលបានចុះចែកទឹកដល់ពួកគាត់តាមខ្នងផ្ទះ និងដាក់តាមគោយន្តយន្ដកន្ត្រៃចែកជូនពួកគាត់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here