រថយន្ដ ៥គ្រឿង ដឹកជញ្ជូនគ្រាប់ខូចយកមកប្រគល់ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៣ តែអកុសល់រថយន្ដ ១គ្រឿង បានផ្ទុះគ្រាប់ក្នុងរថយន្តពេលមកដល់ខានមុខឃ្លាំងគ្រាប់ក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៣ បង្កឲ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋ២៥ខ្នង។ នឹងអាគារចំនួន៤ខ្នង(អាវុធគ្រាប់ក្នុងឃ្លាំង៣ខ្នងខូចខាតទាំងស្រុង) បណ្តាលឲ្យនាយទាហានពលទាហាន២០នាក់បានពលីជីវិត

0
126


ខេត្តកំពង់ស្ពឺ ៖ ផ្ទុះគ្រាប់ក្នុងបន្ទាយទាហានយោធភូមិភាគទី៣បណ្តាលឲ្យនាយទាហានពលទាហានចំនួន២០នាក់បានពលីជីវិត្ត។ ហេតុការណ៍ផ្ទុះគ្រាប់នេះនៅចំណុចក្នុងបន្ទាយទាហានយោធភូមិភាគទី៣ស្ថិតក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង២នឹង៥៥នាទីរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០២៤។

បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជារកាយោធភូមិភាគទី៣បាននិយាយថានាយទាហានពលទាហានដែលបានពលីជីវិត្តនេះមកពីបញ្ជាការតំបន់ប្រតិបបត្តិការសឹងរងខេត្តកោះកុងចំនួន១៥នាក់ នឹងនាយទាហានពលទាហានយោភូមិគាគទី៣ចំនួន៥នាក់។

លោកបានបញ្ជាក់ថានាយទាហានពលទាហានទាំង១៥នាក់ដែលមកពីតំបន់ប្រតិបបត្តិការសឹងរងខេត្តកោះកុងនោះពួកគេបើករថយន្តចំនួន៥គ្រឿងដឹកនាំអាវុធ គ្រាប់ខូចយកមកប្រគល់ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៣ តែអកុសល់រថយន្ដមួយគ្រឿងក្នុងចំណោម៥គ្រឿងបានផ្ទុះគ្រាប់ក្នុងរថយន្តពេលមកដល់ខានមុខឃ្លាំងគ្រាប់ក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៣តែម្តង។
ព្រមបង្កជាអណ្តាតភ្លើងឆាមឆេះទាំងឃ្លាំងដាក់គ្រាប់ផ្ទុះតរគ្នានិងបង្កឲ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋ២៥ខ្នង។ នឹងអាគារចំនួន៤ខ្នង (អាវុធគ្រាប់ក្នុងឃ្លាំង៣ខ្នងខូចខាតទាំងស្រុង អាគារស្នាកនៅមួយខ្នងនិងអាគារការិយាល័យក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៣ខូចខាតផ្នែកខាងក្រៅរួមទាំងទ្វាបង្អួច ដំបូល)៕

LEAVE A REPLY

Please enter your comment!
Please enter your name here