ពិធីសម្ពោធ និងប្រគល់អគារមណ្ឌលសិក្សាល្អដល់ សាលាអនុវិទ្យាល័យ ២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ

0
86


ដោយ,btshotnews
ខេត្តក្រចេះ÷សិស្សានុសិស្សប្រមាណ ២០០នាក់ នៅអនុវិទ្យាល័យ ទទួលបានជំនួយមនុស្សធម៌បន្ថែមទៀត ពីអង្គការហ្គូដណេប៊ឺស គឺការផ្តល់នូវអគារសិក្សាមួយខ្នង ៣បន្ទប់ ដើម្បីឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ  បានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ នូវមណ្ឌលសិក្សាល្អ នៅអនុវិទ្យាល័យ២ធ្នូ ក្នុងស្រុកស្នួល ក្រោមអធិបតីភាព លោក ហង់ ចានឌី អភិបាលរងខេត្តក្រចេះ លោក kim kyungho នាយកគ្រប់គ្រងអង្គការហ្គូដណេប៊ឺសកម្ពុជា រួមនិងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ខផងដែរ ។

លោក kim kyungho  នាយកគ្រប់គ្រងអង្គការហ្គូដណេប៊ឺសកម្ពុជា បានឲ្យដឹងថា អគារសិក្សាថ្មីដែលអង្គការមួយនេះ ផ្តល់ជូនដល់អនុវិទ្យាល័យ២ធ្នូ គឺមាន ៣បន្ទប់ មានបន្ទប់កុំព្យូទ័រ បន្ទប់ភាសាអង់គ្លេស និងបន្ទប់បណ្ណាល័យ ចំណាយថវិកាប្រហែលជាង ៥ម៉ឺនដុល្លារ សម្រាប់ឲ្យសិស្សានុសិស្សទុករៀនសូត្រផងដែរ ។

លោក ហង់ ចានឌី អភិបាលរងខេត្តក្រចេះ បានលើកឡើងថា ម្ចាស់ជំនួយឧបត្ថម្ភបានចំណាយទាំងថវិកា និងពេលវេលាជាច្រើន ដើម្បីអនុវិទ្យាល័យ២ធ្នូ ហើយសិស្សានុសិស្សទាំងអស់ ជាការតបស្នង ត្រូវប្រឹងប្រែងសិក្សារៀនសូត្រឲ្យពីលទ្ធភាព ប្រឹងប្រែងអានសៀវភៅក្នុងបណ្ណាល័យ  និងត្រូវប្រឹងរៀនសូត្រភាសាបន្ថែម និងកុំព្យូទ័រឲ្យបានចេះស្ទាត់ជំនាញ ។

លោក បន្តថា បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញ វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការ នៃការកសាងធនធានមនុស្ស សំដៅរួមចំណែកជួយបង្កើននូវកំណើនសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរ តាមរយៈការពង្រឹងភាពប្រកួតប្រជែង និង លើកកម្ពស់ផលិតភាព ដើម្បីជាមូលដ្ឋានក្នុងការអភិវឌ្ឍឧស្សាហកម្ម ដោយឈរលើមូលដ្ឋានសមិទ្ធផល ដែលសម្រេចបានកន្លងមក ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរាដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតទៅលើវិស័យជាអាទិភាពចំនួន៥គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយផ្តោតលើការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបានដាក់ចេញនូវវិធានគន្លឹះសំខាន់ៗ ដើម្បីពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា។

លោក អភិបាលរងខេត្ត ក៏សំណូមពរដល់មាតាបិតាសិស្សត្រូវបញ្ជូនកូនឲ្យបានទៅរៀនគ្រប់ៗគ្នា ព្រោះការដែលឲ្យកូនទៅរៀន ដូចជាការវិនិយោគអញ្ចឹងដែរ នៅពេលដែលកូនចេះមានសមត្ថភាពខ្ពស់ គឺមានការងារល្អ ទទួលបានប្រាក់ខែខ្ពស់ ជាការរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ផ្តើមពីវិស័យអប់រំនេះដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here