កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចេញល្បាត ត្រួតពិនិត្យរដ្ឋបាល តាមគោលដៅសំខាន់ ក្នុងភូមិសាស្ដ្រ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ០១នាក់ មានដីកាចាប់ខ្លួន…

0
86


ដោយ,សារ៉ាវុឌ្ឍ
កំពង់ឆ្នាំង ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ទោ សែម មករា បានចេញល្បាត ត្រួតពិនិត្យរដ្ឋបាល តាមគោលដៅសំខាន់ ក្នុងភូមិសាស្ដ្រ ក្រុងកំពង់ឆ្នាំង  លុះដល់ចំនុចព្រៃបឹងធំ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង  បានឃើញជនសង្ស័យ ០១នាក់ ដែលមានដីកាចាប់ 
បង្គាប់ឱ្យចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១១/២០២៣ ចុះថ្ងៃទី ២៥.០១.២០២៣ របស់លោក ភី ដារ៉ូ ចៅក្រមស៉ើបសួរសាលាដំបូងខេត្ដកំពង់ឆ្នាំង។

ក្នុងហេតុការនោះដែលឈានដល់ការ ឃាត់ខ្លួនបានជនសង្ស័យបានចំនួន ០២នាក់ 

១- ឈ្មោះ អ៊ុល វិច្ឆិកា ហៅ អាក្បាលធំ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុង.ខេត្ដកំពង់ឆ្នាំង(អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន)។

២- ឈ្មោះ យ៉េង ឡង់ឌី ហៅ(ពៅ )ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ពីបទ ប្រើប្រាស់ដែលខុសច្បាប់នូវសារធាតុញៀន ក្នុងករណីមិនរាងចាល( ចាប់តាមចម្លើយសារភាពរបស់ឈ្មោះអ៊ុល វិច្ឆិកា ហៅក្បាលធំ) ។

ជនសង្ស័យទាំង ២នាក់ ខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាត់ការបន្តតាមនិតិវិធីច្បាប់។

                       

LEAVE A REPLY

Please enter your comment!
Please enter your name here