ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការកំណត់ផ្ទៃបឹង អាងទឹកនានា នៅក្នុង ភូមិសាស្ត្រខេត្តស្វាយរៀង

0
81


ដោយ,ថត ភារៈ (ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការកំណត់ផ្ទៃបឹង អាងទឹកនានា នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំព្រៃបាសាក់ អាគារ(ខ) សាលាខេត្ត។

អញ្ជើចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីររ៉ែ និងថាមពល លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here