បុរសម្នាក់ឆក់ត្រី ធ្វេសប្រហែសបណ្ដាលអោយឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុ

0
123


កំពង់ឆ្នាំង ៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០នាទី រហូតដល់ម៉ោង ០៩ និង៣០នាទី មានករណីមនុស្សឆក់ត្រី ធ្វេសប្រហែសបណ្ដាលអោយឆក់ខ្លួនឯងស្លាប់ នៅចំណុចបឹងត្រពាំងវែង ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ ជុំ សុភក្ត្រា ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅអាសយដ្ឋាន ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រោយពីជំនាញបច្ចេកទេស និងពិនិត្យវិភាគកន្លែងកើតហេតុ បានពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជាឆក់ត្រី ធ្វេសប្រហែសបណ្ដាលអោយឆក់ខ្លួនឯងស្លាប់ មិនមានស្លាកស្នាមលើដងខ្លួនសាកសព ពាក់ព័ន្ធករណីឃាតកម្ម ប្រាកដមែន ។

ក្រោយពីពិនិត្យរួច សពជនរងគ្រោះ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here