ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក១០នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺករណីវាយសម្លាប់បុរសម្នាក់

0
80


ដោយ,btshotnews
ខេត្តកំពងស្ពឺ៖សមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក១០នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺបានឲ្យដឹងថាជនសង្ស័យបីនាក់ដែលបានបញ្ជូនមកស្នងការដ្ឋានដើម្បីចាត់ការបន្តនេះរួមមាន៖១,ឈ្មោះ រី រ៉ុម ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ(រងរបួសក្បាល)និងជាអ្នកកាន់ដំបងវាយជនរងគ្រោះ។
២,ឈ្មោះ រី រិទ្ធី ភេទប្រុសអាយុ១៧ឆ្នាំរស់នៅក្នុងភូមិត្រពាំងប្រិយ៍ ស្រុកភ្នំស្រួច និងទី៣,មានឈ្មោះរឿន គង្គា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់  ។

ចំណែកជនរងគ្រោះមានឈ្មោះម៉ៃ ចាន់ថន ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច (ស្លាប់)។
លោកបានបញ្ជាក់ថាបច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពងស្ពឺបាននឹងកំពុងសាកសួរបន្តនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនិតិវិធី។

សូមរំលឹកថាកាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០២វេលាម៉ោង៣និង៣០នាទី នៅក្នុងសាលាបឋមសិក្សាដក់ពរ ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  មានករណីហិង្សាដោយចេតនា ដោយស្ថានទម្ងន់ ដោយសារការមរណៈភាពនៃជន
រងគ្រោះ  ដែលបង្កដោយជនសង្ស័យជាក្មេងទំនើង២ ក្រុម យកខ្សែក្រវ៉ាត់ ដុំថ្ម និងដំបង វាយគ្នា បណ្តាលឲ្យស្លាប់ ឈ្មោះម៉ៃចាន់ថន ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្លាកស្មាម: មានស្មាមវាយត្រូវក្បាលពីលើ៣កន្លែង
គុម្ពត្រចៀកឆ្វេង -ទ្រូងឆ្វេង ស្តាំ -បាក់ចង្អុលដៃខាងឆ្វេង និងស្មាមជាំលើភ្លៅ សងខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here