ជនបរទេសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរថយន្តបុករថយន្ត

0
116


ដោយ,btshotnews
ខេត្តកំពង់ស្ពឺ៖ជនបរទេសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីរថយន្តបុករថយន្តនលើផ្លូវល្បឿនលឿនចន្លោះ​គីឡូម៉ែត្រ​91+700ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX330  ពាក់ស្លាកលេខភ្នំពេញ 2AQ-6610 ពណ៌ប្រផេះ  បេីកបដោយឈ្មោះ អ៊ុក សុខេមរា ភេទប្រុស​អាយុ​៣៤ឆ្នាំភូមិកណ្ដៀង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
អ្នករួមដំណើរម្នាក់ឈ្មោះ WANG YUNGIAN ភេទប្រុស​អាយុ ១៩ឆ្នាំ(ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE7926873) ស្នាក់រស់នៅបច្ចុប្បន្នខេត្តព្រះសីហនុ បើករបរពីទិសខាងលិចទៅទិសខាងកើត   ។
មកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាក HINO  ពណ៌លឿង ពាក់​ស្លាកលេខភ្នំពេញ 3C-3606  សណ្តោងរឺម៉ក ពាក់​
ស្លាកលេខព្រះសីហនុ4A-1418 បេីកបរដោយឈ្មោះ អុិន ថេមភេទ ប្រុសអាយុឆ្នាំរស់នៅភូមិស្រយ៉ូវជើង  សង្កាត់ស្រយ៉ូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបន្តទៀតថាខណះដែរបើកបរស្របទិសគ្នា​ពេញទំហឹងបានឲ្យជនរងគ្រោះជាជនជាតិចិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅចំណែកអ្នកបើកបររបួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។

ក្រោយកើតហេតុមន្ត្រីជំនាញបានយកសព​ទៅរក្សាទុកនៅទូររក្សាសាកសពនៅវត្តស្ទឹងមានជ័យ ដើម្បី​បំពេញ​និតិវិធី និងរងចាំ​សាច់ញាតិមកទទួលយកទៅធ្វើបុណ្យ​។​

ចំពោះ​អ្នកបើកបររថយន្តHINO ឈ្មោះ​អុិន ថេម  បាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ពេល​សាកសួរចប់បានអោយវិលត្រឡប់ទៅផ្ទះវិញ​។​
វត្ថុតាងទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនិតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here