បាញ់រះជិត១០គ្រាប់ចូលផ្ទះប្រជាពលរដ្ឋព្រឹកឡើងទើបមានការភ្ញាក់ផ្អើល

0
136


ដោយ,btshotnews
ខេត្តបាត់ដំបង÷ករណីបាញ់រះជិត ១០គ្រាប់ក្នុងក្រុងបាត់ដំបងកាលពីយប់រំលងអធ្រាតតម្រង់ចូលផ្ទះប្រជាពលរដ្ឋពេលនេះសមត្ថកិច្ចកំពុងចុះធ្វើការស្រាវជ្រាវ។

ប្រភពបឋមពីក្រុមគ្រួសារម្ចាស់ផ្ទះនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា÷ ករណីបាញ់បោះខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីបាញ់បោះខាងលើនេះ សមត្ថកិច្ចរកឃើញស្នាកស្នាមធ្លុះធ្លាយទ្វារខាងមុខផ្ទះ០៦កន្លែងនិងរកឃើញក្បាលគ្រាប់ចំនួន០៦គ្រាប់ដែលមានម្ចាស់ផ្ទះឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ទូរស័ព្ទ និងលក់គ្រឿងអគ្គិសនី ហើយករណីនេះដែរមិនបង្កឲ្យមានរងរបួសដល់ម្ចាស់ផ្ទះឡើយ។

ហើយចំពោះមុខនេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានដាក់ខ្សែហ៊ុំព័ទ្ធទីតាំងកើតហេតុ និងកំពុងសាកសួរលំអិតដល់ម្ចាស់ផ្ទះដើម្បីស្វែងរកជនបង្ករផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here