កម្មករម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់ បណ្ដាលមកពីបាក់ជញ្ជាំងការដ្ឋានមួយកន្លែងសង្កត់លើកម្មករ

0
119


ដោយbtshotnews
ភ្នំពេញ ÷ បុរសជាកម្មករ៣នាក់ម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗចំណែក៣នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះនៃមន្ទីពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្រ្គោះភ្លាមៗបន្ទាប់ពីពួកគេកំពុងបិទជញ្ជាំងកុំឲ្យជ្រាបទឹកខណះមានអេស្កាវ៉ាទ័រកាយដីបណ្ដាលឱ្យស្រុតបាក់ជញ្ជាំងសង្កត់លើ។

ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២នឹង៣៧រសៀលថ្ងៃទី២៧ខែមិនាឆ្នាំ២០២៤ ស្ថិតក្នុងភូមិធ្លក សង្កាត់គោក រការ ខណ្ឌព្រែកព្នៅ។

សពមានឈ្មោះ ចឹក ចន្ថា ភេទប្រុសអាយុ៣២ឆ្នាំ ជាកម្មករអ៊ុតកៅស៊ូបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំលូ៥ ក្នុងខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកំប្បាសខេត្តតាកែវ

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុដោយមានក្រុមកម្មករសំណង់ជាច្រើននាក់កំពុងធ្វើការងារ សំណង់ នៅខាងក្នុងអាងទឹកក្រោមដី ខណះដែលជនរងគ្រោះកំពុងតែនៅអ៊ុតកៅស៊ូលើជញ្ជាំងនៅផ្នែកពីខាងក្នុងដើម្បីកាពារជម្រាបទឹកភ្លាមនោះដែរស្រាប់តែមានអេស្ការវ៉ាទ័របានកាយប្រមូលខ្សាច់នៅក្នុងការដ្ឋានបណ្តាលឲ្យស្រុតបាក់ជញ្ជាំងសង្កត់ទៅលើជនរងគ្រោះនិងកម្មករនៅក្នុងអាងស្កុបទឹកបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗ ចំណែក៣នាក់ទៀតបានគេចផុតគ្រាន់តែរងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងទៅខាងរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងមកដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។

បន្ទាប់មក ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញឲ្យចុះមកទីតាំងកើតហេតុខាងលើ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញចុះមកដល់ទីតាំងពិនិត្យទៅលើសពរួច។ក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here