ក្មេងប្រុសម្នាក់ត្រូវបានស្លាប់ដោយដើរទៅលេងក្នុងទឹកស្រះនៅក្រោយផ្ទះ ស្រាប់តែរអិលជើងចូលទឹកជ្រៅ ខណៈម្ដាយជាប់រវល់

0
72


ដោយ,btshotnews
ខេត្តប៉ៃលិន÷តាមប្រភពព័ត៍មានពីរកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅ  កាលពីវេលាម៉ោង ០៩និង៣០នាទីកាលពី ថ្ងៃទី២៧ ខែ មីនា  ឆ្នាំ២០២៤ មានករណី ក្មេងប្រុសម្នាក់បានលង់ទឹកក្នុងស្រះស្លាប់) កើតហេតុនៅចំណុចស្រះទឹក១កន្លែងនៅខាង ក្រោយ
ផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅភូមិ ទំនប់ ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។

ប្រភពបានបន្តថា÷ សពក្មេងរងគ្រោះឈ្មោះ ណាស់ សំណាង ភេទប្រុស អាយុ ២ ឆ្នាំ រស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។

ក្រោយពីសមត្តកិច្ចជំនាញបាន
ទទួលព័ត៍មានរួចកម្លាំងជំនាញផ្នែកកោសល្យវិច័យ នៃអធិការដ្ឋាន នគរបាលស្រុកសា
លាក្រៅ បានសហការជាមួយអ្នកគ្រូពេទ្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ បានចុះទៅកន្លែងកើតហេតុភ្លាមៗ

ក្រោយពីពិនិត្យរួចផ្នែកជំនាញ និងគ្រូពេទ្យបានសន្និដ្ឋានថា÷ក្មេងប្រុសរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន ។

បច្ចុប្បន្ន: សពក្មេងប្រុសខាងលើត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here