ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរជួយពិនិត្យមើលក្រុមគ្រឿងចក្រដែលនាំគ្នាដឹកអាចម៍ដីបែជាឈូសភ្លឺស្រែពួកគាត់ធ្វើផ្លូវដោយគ្មានការអនុញ្ញាត្តិ

0
75


ដោយ,btshotnews
ខេត្តកំពង់ស្ពឺ៖ប្រជាពលរដ្ឋរស់នៅភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពងស្ពឺ ពួកគាត់ស្នើសុំអាជ្ញាធរជំនាញ ជួយពិនិត្យមើលក្រុមគ្រឿងចក្រមួយដែលនាំគ្នាឈូសភ្លឺស្រែពួកគាត់ធ្វើផ្លូវដោយគ្មានការអនញ្ញាត្តិ
ទើបនៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤នេះពួកគាត់ជាម្ចាស់ដីនិងភ្លឺស្រែបាននាំគ្នាបិទផ្លូវមិនឲ្យក្រុមរថយន្តដឹកអាចម៍ដីទាំងនោះធ្វើអាជីវកម្មសិនដើម្បីរកដំណោះស្រាយជាមួយពួកគាត់។

ក្រុមពលរដ្ឋបានឲ្យដឹងថាក្រុមគ្រឿងចក្រដែលកំពុងធ្វើអាជីវកម្មបានកាយដឹកអាចម៍ដីចេញចំណុចទំនប់ទឹកតាចន ស្ថិតក្នុងភូមិមហាលាភ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយក្រុមគ្រឿងចក្រនេះត្រូវដឹកអាចម៍ដីយកមកចាក់នៅចំណុចទីតាំងដីស្រែមួយកន្លែងស្ថិតក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

គាត់បានបន្តទៀតថាមូលហេតុដែលពួកគាត់សម្រាច់ចិត្តនាំគ្នាបិតផ្លូវនេះតាមការពិតត្រង់ចំណុចដែលពួកបិតជាដីភ្លឺស្រែរបស់ពួកគាត់ តែត្រូវខាងក្រុមគ្រឿងចក្រកាយទាល់រាបទាំងមិនបានសុំនិងគ្មានការយល់ព្រមពីពួកគាត់ម្ចាស់។
ហើយណាមួយក្រុមគ្រឿងចក្រនាំគ្នាកាយយកអាចម៍ចេញពីក្នុងទំនប់ខាងលើមិនបានបង្ហាយថាត្រូវកាយយកដីក្នុងទំនប់នោះមានទំហំប៉ុន្នាទេដោយសារពួកគាត់ខ្លាចប៉ះដីស្រែពួកនៅក្នុងទំនប់ពិព្រោះអាជ្ញាធរមិនព្រមបង្ហាញប័ណ្ណសម្គាល់ទំនប់ទឹកតាចន(ព្រោះដីក្នុងទំនប់តាចននេះគេធ្វាប់ចុះធ្វើការវាស់វែងតាំងពីអំឡុងឆ្នាំ២០១២មកម្លេះហើយកាលឆ្នាំនោះអ្នកខ្លះគេវាស់ឲ្យអ្នកខ្លះនៅមិនទាន់បានវាស់ទន់នឹងសព្វថ្ងៃនេះ)ស្រាប់តែខាងគ្រឿងចក្រខាងលើចូលកាយនិងដឹក ពេលពលរដ្ឋសួរនាំមានអ្នកគំរាមចាប់ពលរដ្ឋបោះដាក់ឡានថែមទៀតផង។

ទើបពួកគាត់សំណូមពរទៅលោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក នឹងឧតុនិយម ខេត្តកំពង់ស្ពឺជួយអន្តរគមន៍ទៅក្រុមគ្រឿងចក្រដែលនាំគ្នាឈូសដីភ្លឺស្រែពួកគាត់ផ្លូវដោយគ្មានការអនុញ្ញាត្តិ និងសូមឲ្យលោកប្រធានមន្ទីរជួយបង្ហាញប័ណ្ណទំនប់ទឹកតាចនតើមានទំហុំប៉ុន្នានហិតាដែល។

ចំណែកលោក ម៉ុត ភន អភិបាលស្រុកសំរោងទងលោកបាននិយាយថារឿងនិងអត់បានដឹងទេតែលោកនិងឲ្យមន្ត្រីទៅមើលនៅរសៀលថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤នេះ។

ចំណែកលោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធន់ធានទឺកនិងឧតុនិយមក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺមិនអាចទំនាក់ទំនងបានទេនៅរសៀលថ្ងៃទី២៥ខែមីនានេះព្រោះទូរស័ព្ទតេមិនចូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here