មនុស្ស៨នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដោយឆ្មក់ចូលទៅបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញមួយកន្លែងនឹងដកហូតសម្ភារមួយចំនួន

0
77


ដោយ,btshotnews
ភ្នំពេញ÷គណៈបញ្ជាការឯកភាពខណ្ឌកំបូលនារសៀលថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤នេះ បានដឹកនាំដោយលោកឃឹមឃុនសូដា ឆ្មក់ចូលទៅបង្ក្រាបទីតាំងបើកល្បែងអនឡាញមួយកន្លែង  ស្ថិតនៅផ្លូវបេតុងបុរីពិភពថ្មីគម្រោង៣បីកំបូល នឹកសង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៨នាក់់ប្រុស៣នាក់និងស្រី៥នាក់ និងដកហូតសម្ភារៈពាក់ព័ន្ធនឹងករណីបើកល្បែងស៊ីសងខាងលើនោះមួយចំនួនផងដែរ។

ក្រោយពេលបញ្ចប់ប្រតិបត្តិការបង្ក្រាបល្បែងខាងលើនេះ សមត្ថកិច្ចបានបញ្ជូនជនពាក់ព័ន្ធទាំងប្រាំបីនាក់រួមនិងសម្ភារ:ដែលជាវត្ថុតាងខាងលើយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលដើម្បីធ្វើការសាកសួនិងបន្តតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here