អភិបាលខេត្តកំពង់ចាម​ សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា​ មាន​តម្លៃ​ជាង​៣៥ម៉ឺន​ដុល្លារ​ ក្នុង​វត្តឥន្ទទីលារាម (ថ្មគោល) ក្នុង​ស្រុកកំពង់សៀម​

0
53


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ក្រេីនរំឮក​ដល់​គណៈកម្មការ​អាចារ្យ​វត្ត​ និង​គណៈ​សង្ឈ​ទាំងអស់​ ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ ដេីម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មាន​ជុំនឿ​ទុកចិត្ត​ ក្នុង​ការ​ចូលរួម​ អភិវឌ្ឍន៍កសាង​សមិទ្ធផល​ថ្មី​ៗ​ បន្ត​ទៀត​ ពីព្រោះ​ថា​ មាន​ជុំនឿ​ជឿជាក់​ទេីប​ពុទ្ធបរិស័ទ​​យើង​ ចូល​បុណ្យ​ដេីម្បី​កសាង​សមិទ្ធផល​ផ្សេងៗ​ ។ ថ្លែងបែបនេះ​ក្នុង​ពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា​ ក្នុង​វត្តឥន្ទទីលារាម (ថ្មគោល) ស្ថិត​នៅ​ឃុំរអាង ស្រុកកំពង់សៀម​ នាព្រឹកថ្ងៃទី​២២​ ខែមិនា​ ឆ្នាំ​២០២៤​ ក្រោម​វត្តមាន​ឯកឧត្ដម​ ខ្លួន​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​សំដែងនូវការកោតសរសើរចំពោះ​ ព្រះគ្រូទីបមុនីវង្សា ណែម ឡាទី​ ព្រះចៅអធិការវត្ត​ និងគណៈកម្មការវត្ត​ ដែលបានដឹកនាំគៀងគរពុទ្ធបរិស័ទជិតឆ្ងាយ ដោយ​មានសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគធនធាន ចំនួន ២៥២,៥០០ ដុល្លារ​ ដើម្បីការកសាងសមិទ្ធផលទាំងនេះ​ ឱ្យកើត​ឡើង​ជារូបរាង​ក្នុង​រយៈពេល ៤ឆ្នាំ​ ដែល​បាន​ប្រារព្ធ​ពិធី​សម្ពោធ​នាថ្ងៃ​នេះ​ ក្រោម​បរិយាកាស​នៃ​សុខសន្តិភាព​ ព្រោះ​ថា​មាន​សុខសន្តិភាព​ ទេីប​យេីង​មាន​ឱកាស​ធ្វើ​បុណ្យ​ជួបជុំ​គ្នា​បាន​ ។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំ​ដោយ​សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បាន​ដាក់ចេញកម្មវិធីគោលនយោបាយអាទិភាព​ចំនួន​ ៦ចំណុច​ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋ​ ជាពិសេស​ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ​ ។

ឯកឧត្ដម​អភិបាលខេត្ត បានបញ្ជាក់​អំពី​កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦​ចំណុច​រួមមាន​ ១-ការពង្រីកសេវាថែទាំសុខភាព​ ២-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ៣-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម ៤-ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥-ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹង​ ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ​ ៦-ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here