ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក Kiyoshi KUSAKA ទីប្រឹក្សាបច្ចេកទេស (CTl) និងជាតំណាង JlCA និងលោក Takahiko TOMlTA ប្រធានគ្រប់គ្រងគម្រោង តំណាងក្រុមហ៊ុនសាងសង់ KUBOTA និងសហការីចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃដំណើរការគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង

0
18


ដោយ,ថត ស្រីមុំ (ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឲ្យលោក​ Kiyoshi KUSAKA ទីប្រឹក្សាបច្ចេកទេស (CTI) និងជាតំណាង JICA និងលោកTakahiko TOMITA ប្រធានគ្រប់គ្រងគម្រោង តំណាងក្រុមហ៊ុនសាងសង់ KUBOTA និងសហការីចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃដំណើរការគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តស្វាយរៀង។

មានប្រសាសន៍នាឱកាសនោះឯកឧត្តមអភិបាលខេត្ត​ បានលេីកឡេីងអំពីស្ថានភាពទីតាំងភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ ១០ម៉ឺននាក់ ទៅលើវិស័យឧស្សាហកម្ម រោងចក្រ និងសេវាកម្មនានាជាច្រើនទៀត។​ ទន្ទឹមនេះឯកឧត្តមបានថ្លែងនូវការចូលរួមអបអរសាទរ​ និងគាំទ្រគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនដែលកំពុងចាប់ផ្តេីមសាងសង់នាពេលនេះ។

នូវក្នុងជំនួបសម្តែងការគួរសមនេះ​ដែរ​ លោក​ Kiyoshi KUSAKA បានជម្រាបអំពីព័ត៌មានស្តីពីគម្រោង និងវឌ្ឍនភាពនៃដំណើរការគម្រោង និងលេីកឡេីងនូវសំណូមពរមួយចំនួនដល់រដ្ឋបាលខេត្តដេីម្បីចូុលរួមសហការណ៍​។

សូមជម្រាបជូនថា​ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ទទួលបានហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ ដែលមានទំហំទឹកប្រាក់ប្រមាណ៣ ៩៨៦ ០០០ ០០០ យ៉េន ឬប្រមាណ ៣០,៦ លាន ដុល្លារអាមេរិក មានសមត្ថភាពផលិត៦៨០០ម៉ែត្រគូបក្នុងថ្ងៃ និងដំឡើងបំពង់ប្រវែង១១១.៨គីឡូម៉ែត្រ​។ គម្រោងបានចាប់ផ្តើមដំណើរការអនុវត្តគម្រោងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងគម្រោងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here