ខេត្តកំពង់ចាម​ចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ អាណត្តិទី៤

0
42


កំពង់ចាម​:​ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត​កំពង់ចាម​ បាន​ចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយ សម្រាប់ដាក់លើសន្លឹកឆ្នោត​ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ក្រុមប្រឹក្សាស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤ ក្រោមព្រះ​វត្តមាន​ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ឯកឧត្តម​ ខ្លូត​ ចិន្ដា​ អភិបាល​រង​ខេត្ត លោក ឈឹម ចាន់ធឿន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត​ និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​ ។
 
ក្នុង​ឱកាស​នោះ​ លោក ឈឹម ចាន់ធឿន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ អំពីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មតាមផែនការមេ និងប្រតិទិនដែលបានកំណត់ដោយ គ.ជ.ប ។ ដំណើរការរៀបចំការបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជាដំណាក់កាលមួយសំខាន់បំផុត​ ក្នុងចំណោមដំណាក់កាលទាំងបួន ដែលបានចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ជាដំណាក់កាលទទួលពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយ ហើយមានគណបក្សនយោបាយចំនួន ៥ បាន​ចូលរួមដាក់ពាក្យសុំប្រកួតប្រជែង គឺ ៖
១.គណបក្ស ប្រជាជនកម្ពុជា
២.គណបក្ស ឆន្ទៈខ្មែរ
៣.គណបក្ស កម្លាំងជាតិ
៤.គណបក្ស ខ្មែររួបរួមជាតិ
៥.គណបក្ស ហ្វ៊ុនស៊ិនប៉ិច

លោក ឈឹម ចាន់ធឿន​ បានបន្ដថា​ ជាលទ្ធផល គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត  បានសម្រេចប្រកាសទទួលស្គាល់លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៥ តាមមណ្ឌលបោះឆ្នោតដូចខាងក្រោម ៖
១.គណបក្ស ប្រជាជនកម្ពុជា ឈរឈ្មោះ ១១មណ្ឌល​ លេី​ ១១មណ្ឌល
២.គណបក្ស ឆន្ទៈខ្មែរ ឈរឈ្មោះ ១១មណ្ឌល​ លេី​ ១១មណ្ឌល
៣.គណបក្ស កម្លាំងជាតិ ឈរឈ្មោះ ៣មណ្ឌល​ លេី​ ១១មណ្ឌល
៤.គណបក្ស ខ្មែររួបរួមជាតិ ឈរឈ្មោះ ៦មណ្ឌល​ លេី​ ១១មណ្ឌល
៥.គណបក្ស ហ្វ៊ុនស៊ិនប៉ិច ឈរឈ្មោះ ១០មណ្ឌល​ លេី​ ១១មណ្ឌល

លោកប្រធានគណ:កម្មការ បានបញ្ជាក់​ថា​ តាមលទ្ធផលនៃការចាប់លេខរៀងសន្លឹកឆ្នោត ដោយព្រះសីលសំវរ ប៊ត តាំងឆេង បានលទ្ធផលដូចជា សម្រាប់មណ្ឌលខេត្តកំពង់ចាម​ គណបក្សប្រជាជន​កម្ពុជា​លេខរៀង​ទី​ ៥​ គណបក្សឆន្ទៈ​ខ្មែរ​លេខរៀង​ទី​ ៤​ គណបក្ស​កម្លាំង​ជាតិ​លេខរៀង​ទី​ ១​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លេខរៀង​ទី​៣​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លេខរៀង​ទី​ ២​ ដែល​ការ​បោះឆ្នោត​ នឹងប្រព្រឹត្តិទៅនៅថ្ងៃទីអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាង​មុខ​នេះ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here