ឆ្នេរមុខវត្ត ប៉ាក់ខ្លង​ ក្នុងស្រុកមណ្ឌល់ដីមា ត្រូរលកបក់បោកបាក់ឆ្នេរ តែត្រូវរដ្ឋបាលខេត្តកោះកុង ចាត់ការកែសម្រួលបានទាន់ពេលវេលា មិនបង្កផលប៉ះពាល់អ្វីនោះទេ

0
20


កោះកុង ៖ នៅថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកោះកុង ដឹកនាំលោកបណ្ឌិត​ សំឃិត​ វៀន​ អភិបាលរង​ខេត្ត ដោយមានការចូលរួមពី លោក​ សុខ​ ភិរម្យ អភិបាលស្រុក​មណ្ឌលសីមា និងរដ្ឋបាលឃុំ ឃុំប៉ាក់ខ្លង បានចុះពិនិត្យស្ថានភាពឆ្នេរនៅមុខវត្តប៉ាក់ខ្លង​ រងផលប៉ះពាល់ពី រលកសមុទ្រ​ ដែលប្រឈមនឹងរលំបង្គភ្លេីង និងខូចខាតដល់ផ្លូវថ្នល់សាធារណៈ។

ក្រោយពីនិត្យស្ថានភាព​ជាក់ស្ដែង តម្រូវការជាចាំបាច់ត្រូវចាក់ដីលប់តាមមាត់ឆ្នេរ ការពារកុំឲបាក់ឆ្នេរ បន្តទៀត និងការពារបានទាំងផ្លូវ និងបង្គោលភ្លើងបានថែមទៀតផង។

ក្នុងការចំណាយចាក់ដីខាងលើនោះអស់ចំនួ​ន​ ៥០ឡាន​ ដោយប្រេីប្រាស់ថវិការដ្ឋបាលខេត្ត ៣,០០០,០០០​ រៀល​ ថវិកាលោកអភិបាលស្រុក​ ១,០០០,០០០​រៀល​ និងថវិការបស់លោកមេឃុំ​ ១,០០០,០០០​ រៀល ។

ទីតាំងរងផលប៉ះពាល់ពីធម្មជាតិខាងលើនេះ ស្ថិតនៅចំណុចឆ្នេរមុខវត្ត ប៉ាក់ខ្លង​ ស្ថិតនៅភូមិប៉ាក់ខ្លង០១​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here