អភិបាលខេត្តប៉ៃលិនជំរុញដល់កងកម្លាំងទាំង៣ប្រភេទនិងមន្ទីរ អង្គភាពជុំវិញខេត្ត រៀបចំតុបតែងកែលម្អនិងសន្តិសុខ ដើម្បីទទួលភ្ញៀវទេសចរណ៍នាឧកាសចូលឆ្នាំប្រពៃណីជាតិខាងមុខ

0
24


ដោយ,btshotnews
ខេត្តប៉ៃលិន÷រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ នាព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២៤ នេះបានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៧ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើ បញ្ហាណាមិនអាចដោះស្រាយបានសូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពពិសេសបង្ក្រាបអោយអស់ក្រុមក្មេងទំនើងដែលបង្កអសន្តិសុខដល់សង្គម ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ចំពោះ អង្គភាពស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងទាំង ៣ប្រភេទ ដែលបានសហការយ៉ាងជិតស្និទជាមួយ អាជ្ញាធរពាក់ព័ន្ធពង្រឹងសន្តិសុខរៀបចំកែលម្អតាមអង្គភាពរបស់ខ្លួនអោយមានភាពទាក់ទាញដើម្បីទទួលភ្ញៀវទេសចរណ៍មកកម្សាន្តខេត្តយើងអោយមានភាពកក់ក្តៅនិងសប្បាយរីករាយបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here