ឯកសារពាក់ព័ន្ធនិងប្លង់រឹង កកស្ទះនៅមន្ទីរ រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រាប់មុឺនប្លង់ ដោយសារដកមន្ត្រី៨រូបក្នុងនោះមានលោកអាង ណារឹទ្ធ ប្រធានមន្ទីរសុរិយោដីខេត្ត​១រូបផងគ្មានអ្នកចុះហត្ថាលេខា

0
32

បន្ទាយមានជ័យ ៖ អស់រយៈពេលជិត៤ ខែ កន្លងមកហើយ មន្ទីរ រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដោយសារដកមន្ត្រី៨ រូប ក្នុងនោះមានលោកអាង ណារឹទ្ធ ប្រធានមន្ទីរសុរិយោដីខេត្ត​១រូបផង
ធ្វើឲ្យ ឯកសារពាក់ព័ន្ធនិងប្លង់រឹងរាប់មុឺនប្លង់ កកស្ទះពេញ មន្ទីរសុរិយោដី អ្នកជាប់ពាក់ព័ន្ធទៅធ្វើប្លង់រឹង មានការខឹងសំបាយ៉ាងខ្លាំង មន្ត្រីសុរិយោដីបាននិយាយថារង់ចាំប្រធានមន្ទីរមកថ្មី ប្លង់រឹងទាំងអស់ទើបអាចធ្វើពេញបាន។

គួរបញ្ជាក់ផងដែរថាប័ណ្ណកម្មសិទ្ធិ រឺគេហៅថាប្លង់រឹងនោះ វាមានប្រយោជន៍ណាស់សំរាប់ម្ចាស់ដីធានានូវសិទ្ធិស្របច្បាប់ជាម្ចាស់កាន់ដីធ្លី និងអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ធ្វើការអភិវឌ្ឍន៍ដីនិងបើកអាជីវកម្មបាន។

ប័ណ្ណកម្មសិទ្ធិរឺប្លង់រឹងនេះអាចយកទៅប្រើប្រាស់ជារបស់បញ្ចាំនៅធនាគារខ្ចីប្រាក់ដើម្បីពង្រីកមុខរបរឬអាជីវកម្មបន្ថែមទៀតបាន។មានប័ណ្ណកម្មសិទ្ធិរឺប្លង់រឹងនេះក៏អាចកាត់បន្ថយជម្លោះដីធ្លីបានដែរ ព្រោះប័ណ្ណកម្មសិទ្ធិនេះជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ប័ណ្ណកម្មសិទ្ធិនេះវាងាយស្រួលចំពោះការផ្ទេរអចលនវត្ថុដើម្បីធានានូវសិទ្ធិស្របច្បាប់ ប័ណ្ណកម្មសិទ្ធិរឺប្លង់រឹងនេះកំពុង កកស្ទះនៅមន្ទីរ រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រាប់មុឺនប្លង់ឯងណោះ ទាំងអ្នកដាក់មុន និងអ្នកដាក់ក្រោយ។

ប្លង់រាប់មុឺនប្លង់កកស្ទះនោះបណ្តាលមកពី កាលពីល្ងាចថ្ងៃទី១៨ ខែមករាឆ្នាំ ២០២៤កន្លងទៅថ្មីៗនេះ មន្ត្រីសុរិយោដីខេត្ត ចំនួន៣៤នាក់ក្នុងចំណោម មន្ត្រីក្របខ័ណ្ឌ៤១នាក់ បានប្តឹងទៅក្រសួងរៀបចំដែនដី ដើម្បីសុំដក លោកអាង ណារឹទ្ធ ប្រធាន​មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត​បន្ទាយមានជ័យ ដោយសំអាងថា លោកអាង ណារឹទ្ធចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១-២០២៤ របស់លោក អាង ណារិទ្ធ ជាប្រធានមន្ទីររហូតមកដល់បច្ចុប្បន្ន ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ការងារ។

លោក អាង ណា​រិ​ទ្ធ ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ក្រោម​ការដឹកនាំ​របស់​បុគ្គលមួយនេះធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​ទាំងអស់​ជួប​ការលំបាក​ជាខ្លាំង ក្នុងការ​អនុវត្តន៍ ការងារ ដូចជា​” គ្មាន​ភាពជា​អ្នកដឹកនាំ គ្មាន​សាមគ្គី​ផ្ទៃក្នុង គ្មាន​សីលធម៌ គ្មាន​គុណធម៌ មាន​ចរិត​ឆេវឆាវ ច្រឡោងខាម មានតែ​ការ​គំរាម​គំហែង សំដីអសុរោះ ប្រមាថ​មាក់ងាយ​ ដល់អ្នក​ក្រោម​ឱវាទ​ទាំងអស់ និង​អែបអប​ សំដែង​ជាមួយ​អ្នកធំ ពុំមាន​ទំនួល​ខុសត្រូវ​លើ​កិច្ចការងារ ដែល​ខ្លួន​បញ្ជា​ឲ្យ​កូនចៅ​ធ្វើ នៅពេល​មាន​កំហុស​បែរជា​មិន​ទទួលខុសជាដើម។
ក្រោយពី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដកលោកអាងណារិទ្ធចេញពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរួចមកប័ណ្ណកម្មសិទ្ធិរឺប្លង់រឹងនេះកកស្ទះនៅមន្ទីររាប់មុឺនប័ណ្ណដោយគ្មានអ្នកចុះហត្ថាលេខា។

អ្នកពាក់ព័ន្ធដែលដាក់ពាក្យធ្វើប្លង់រឹងទាំងអស់នោះ សូមឲ្យអ្នកព័ត៍មាន ជួយធ្វើការផ្សព្វផ្សាយ និងធ្វើការសំណូមព ដល់ លោក សាយ សំអាល់.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំមេត្តាជួយពន្លឿន តែងតាំងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្មីឲ្យបានឆាប់បន្ទិច ព្រោះពួកគាត់ចង់បានប្លងរឹងឆាប់ដើម្បីយកទៅបំរើការងារផ្ទាល់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here