អាជ្ញាធរថាអត់ដឹងមានក្រុមហ៊ុនចូលកាយអាចម៍ដីយកទៅធ្វើអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត

0
39

src=”http://www.narithnews.com/wp-content/uploads/2024/03/IMG-20240311-WA0215.jpg” alt=”” width=”1280″ height=”960″ class=”alignnone size-full wp-image-16916″ />


ដោយ,btshotnews
កំពង់ស្ពឺ ៖ ក្រុមគ្រឿងចក្រចូលកាយអាចម៍ដីនិងថ្មយកមកធ្វើអាជីវកម្មដោយពំុមានលិខិតអនុញ្ញាតនៅចំណុចជើងភ្នំជ្រោះត្រាចភូមិគ្រាលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
បើតាមសម្តីបុរសម្នាក់ឈ្មោះ អ៊ុំ សមភ័ស្ស ភេទប្រុសអាយុ៦២ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើបាននិយាយនៅព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២៤នេះថាគាត់ឃើញក្រុមរថយន្តដឹកអាចម៍ដីចេញពីចំណុចភ្នំខាងលើសុទ្ធសឹងប្រភេទរថយន្តយីឌុបជាច្រើនគ្រឿងនាំគ្នាសម្រុកដឹកអាចម៍ដីយកទៅធ្វើអាជីវកម្ម។
ដោយពំុមានការគ្របឲ្យបានត្រឹមត្រូវនោះទេបង្កឲ្យមានការធ្លាក់អាចម៍ដីឬដំុថ្មដែលក្រុមរថយន្តខាងលើដឹកយកទៅធ្វើអាជីវកម្មនោះមិនបានខ្វាយខ្វល់ពីសុវត្ថិភាពបងប្អូនអ្នកធ្វើដំណើរតាមផ្លូវនោះទេ។

ម្យ៉ាងវិញទៀតផ្លូវដែលក្រុមរថយន្តកំពុងធ្វើចរាចរណ៍នោះក្រសួងអភិវឌ្ឍ័ជនបទទើបតែស្ថាបនារួចកាលពីពេលថ្មីៗនេះ ដែលមានគោលដៅពីចំណុចប្រសព្វពីផ្លួវជាតិលេខ៤ចេញទៅកាន់ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

លោក បានបន្តទៀតថា ក្រុមគ្រឿងចក្រដែលកំពុងធ្វើអាជីវកម្មខាងលើនេះបាននាំគ្នាដឹកអាចម៍ដីយកទៅចាក់ក្នុងទីតាំងមួយកន្លែង
ក្នងចំណុចភូមិសំបូរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ទើបលើកសំណូមពរទៅអាជ្ញាធរនិងមន្ទីរជំនាញជួយពិនិត្យមើលក្រុមគ្រឿងចក្រខាងលើធ្វើអាជីវកម្មយកប្រយោជន៍ខ្លួនឯងសោះតែមិនបានខ្វល់ពីសុខភាព សុវត្ថិភាព អ្នកដទៃ ដែលរស់នៅស្របតាមផ្លូវខាងលើ។

ក្រោមការលើកឡើងនឹងសំណូមពរខាងលើក្រុមអ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោកទូច ឌុល  មេឃុំព្រៃក្មេងដើម្បីសូមការពន្យល់រឿងរាវខាងលើតាមទូរស័ព្ទ។

លោក ថាក្រុមគ្រឿងចក្រខាងបានទៅប្រាប់លោកថាចូលកាយអាចម៍ដីនឹងថ្មនៅចំណុចខាងលើពិតប្រាកដមែន តែលោកមិនបានឃើញលិខិតអនុញ្ញាតនោះទេ ភាគច្រើនពួកគេតែងតែសុំច្បាប់ពីស្រុក។

ចំណែកលោក ហន ពិសិទ្ធ  អភិបាលស្រុកភ្នំស្រួចលោកបានប្រាប់តាមទូរស័ព្ទថារឿងក្រុមគ្រឿងចក្រទៅកាយអាចម៍ដីខាងលើនោះលោកអត់បានដឹងទេ ចាំលោកឲ្យជំនាញគេទៅមើលនៅរសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០២៤នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here