លោក ហោ ប៊ុនហួរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក​ រដ្ឋបាលឃុំរមណីយ​ និង ក្រុមការងារកាកបាទក្រហម ស្រុករវៀង នាំយកថវិកា គ្រឿងឧបភោគបរិភោគ មកប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ​ នៅភូមិរំចេក

0
33


លោក ហោ ប៊ុនហួរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក​ រដ្ឋបាលឃុំរមណីយ​ និង ក្រុមការងារកាកបាទក្រហម ស្រុករវៀង នាំយកថវិកា គ្រឿងឧបភោគបរិភោគ មកប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ​ នៅភូមិរំចេក

ព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ លោក ហោ ប៊ុនហួរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក​ រដ្ឋបាលឃុំរមណីយ​ និង ក្រុមការងារកាកបាទក្រហម ស្រុករវៀង នាំយកថវិកាចំនួន​ ៩៧០​ ០០០ រៀល​ អង្ករ១បេ​ ទឹកសុីអុីវ១យួរ​ ត្រីខ​ ១យួរ​ តង់១​ ឃីត១ ចានឆ្នាំង រួមនឹងសម្លៀកបំពាក់ ក្នុងនោះថវិកាផ្ទាល់ខ្លួនលោក អភិបាល (១៥០​ ០០០​ រៀល​) ឧបត្ថម្ភដល់ក្រុមគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ​ នៅភូមិរំចេក​ ឃុំរមណីយ។ កាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង៩នឹង១០នាទីព្រឹក មានករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ប្រជាពលរដ្ឋនៅភូមិរំចេកឃុំរមណីយស្រុករវៀងខេត្តព្រះវិហារ ដែលសាងសង់អំពីឈើ ប្រក់ក្បឿងខ្មែរ មានទំហុំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ក្រឹង ប៉ុន ភេទ ប្រុស អាយុ ៤៧ឆ្នាំ នឹងប្រពន្ធឈ្មោះ ម៉ែន ឆក អាយុ ៤៥ឆ្នាំ ផ្ទះឆេះអស់ទាំងស្រុង បណ្តាលមកពីទុសសេខ្សែភ្លើង។

ទ្រព្យសម្បត្តិរងការខូចខាត រួមមាន ៖ គ្រែដេកប្រភេទឈើកកោះ ចំនួន៥គ្រឿង ខ្យែកផ្លាកទីន ១ខ្សែ តំលៃ ៨០០០០០រៀល លុយរៀលចំនួន ២០០០០០រៀល ។

ក្នុងករណីអគ្គីភ័យឆាបឆេះខាងលើប្រើប្រាស់កម្លំាងអធិការដ្ផាន និងប៉ុស្ត៍​សរុប​ចំនួន​១៥នាក់ ប្រើប្រាស់ឡានទឹកអស់ចំនួន២សុីតែន ស្មើនិង១៤០០០លីត្រ ។
    
លោក ហោ ប៊ុនហួរ បានឲដឹងនៅព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤នេះថា ថវិកាខាងលើដែលបាននាំយកមកប្រគល់ជូន ជនរងគ្រោះដោយសារអគ្គីភ័យឆាបឆេះនាពេលនោះ ជាការជួយសង្គ្រោះបឋម លោកនិងស្នើសុំការជួយសង្គ្រោះ ពីសប្បុរសជននានាក្នុងស្រុករវៀង និងជួយលើកផ្ទះ ជូនគ្រួសាររងគ្រោះ ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារពួកគាត់បានមួយកំរិតថែមទៀត។

លោកបានបន្តទៀតថា ៖ បង ប្អូន ពុក ម៉ែ ត្រូវប្រុងប្រយ័ត្នឲបានខ្ពស់ នៅការតខ្សែរភ្លើង ដោយមិនមានបច្ចេកទេសគ្រប់គ្រាន់ យកល្អត្រូវឲខាងជំនាញមកត្រួត្យពិនិត្យឲបានត្រឹមត្រូវជាសវៀវកើតឡើងជាយថាហេតុ។

និងសូមប្រុងប្រយ័ត្ននៅភ្លើងឆេះព្រៃ ដែលអាចបង្កឆេះរាលដាល់ ធ្វើឲមានការឆាបឆេះដល់ផ្ទះសម្បែង និង ស្រែ ចំការ របស់ បង ប្អូន ពុក ម៉ែ ហេតុដូចនេះត្រូវចូលរួមការពារទាំងអស់គ្នា ៕

នាឪកាសនោះដែលបងប្អូនប្រជាពលរដ្ឋបាន នាយកថវិកាផ្ទាល់ខ្លួនចែករំលែកដល់គ្រួសាររងគ្រោះខាងលើផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here