រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវានារីអន្ន្តរជាតិ ៨មីនា លើកទី១១៣ ក្រោមប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល

0
20


ព្រះវិហារ ÷ រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវានារីអន្ន្តរជាតិ ០៨មីនា លើកទី១១៣ ក្រោមប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល នាព្រឹកថ្ងៃទី០៧ខែមិនាឆ្នាំ២០២៤នេះក្រោមអធិបតី ភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងលោកជំទាវ សុខា គងពីសី ប្រធានកត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ។ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការសាលាខេត្តជាច្រើនរូបទៀត។

លោកជំទាវ សុខា គងពិសី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងថ្លៃងអំណរគុណ ចំពោះ ឯកឧត្តម លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរកិច្ចការនារីខេត្ត ដែលបាន គាំទ្ររៀបចំទិវានារីអន្តរជាតិ ០៨មីនា នេះឡើងប្រកបដោយភាពអធឹកអធម ដើម្បីរំលេចអំពី សក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេង ស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព។

ជាមួយនេះ ដើម្បីឆ្លើយតបនឹងមូលបទឆ្នាំនេះ លោកជំទាវ ក៏បានសំណូមពរដល់ថ្នាក់ ដឹកនាំទាំងអស់ សូមមេត្តាផ្តល់ឱកាសលើកទឹកចិត្ត និងគាំទ្រស្ត្រី និងក្មេងស្រី ឱ្យមានឱកាស អាចចូលរួមបំពេញតួនាទី និងឋានៈក្នុងជួរថ្នាក់ដឹកនាំ ដែលមានសិទ្ធិក្នុងការធ្វើសម្រេចចិត្ត ទាំងនៅក្នុងវិស័យនយោបាយ និងវិស័យមុខងារសាធារណៈ ដើម្បីស្របនឹងអនុសាសន៍ដ៏ ខ្ពស់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ដែលបានមាន ប្រសាសន៍ថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព និងស្រស់បំព្រងប្រសិនបើមានស្ត្រី កាន់តែច្រើនក្លាយជាអ្នកដឹកនាំ,ផ្ទះ បើសិនជាមិនមានប្រពន្ធល្អ ម្ដាយល្អ ផ្ទះក៏គ្មានសុភមង្គល ហើយបុរសជាប្តីចេញមកធ្វើការខាងក្រៅ ក៏គ្មានប្រសិទ្ធិភាពដែរ។

ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានថ្លៃងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់របៀបវារៈ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ដែលក្នុងនោះ ការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី បង្កើនចំនួនស្ត្រីក្នុង ជួរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងជំរុញលើកទឹកចិត្តដល់យុវជន និងយុវនារីដើម្បីឈាន ទៅកាត់បន្ថយគម្លាតយេនឌ័រពាក់ព័ន្ធនឹងជំនាញឌីជីថល។

ឯកឧត្តមបន្តថា បច្ចុប្បន្នការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយ និងវិស័យមុខ ងារសាធារណៈ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ពីមួយអាណត្តិទៅមួយអាណត្តិ ហើយ លើសពីនេះទៀត តាមរយៈយន្តការជាតិបញ្ជ្រាបយេនឌ័រ និងបរិយាបន្ននៅតាមមន្ទីរអង្គភាព ជុំវិញខេត្ត មានស្ត្រីកាន់មុខតំណែង ប្រធាន អនុប្រធានមន្ទីរ នាយករងរដ្ឋបាលខេត្ត អភិបាលរង ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងថ្នាក់ដឹកនាំភូមិផងដែរ។
ទន្ទឹមនេះ សូមបន្តជំរុញសកម្មភាព នៃការបញ្ជ្រាបយេនឌ័រ និងពង្រឹងភាពអង់អាច ដល់ស្ត្រី តាមរយៈគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ស្រុក ក្រុង និង គណៈកម្មការទទួលបន្ទុកកិច្ចការនារី ហើយស្ត្រីខ្លួនឯងត្រូវបន្តពង្រឹងសមត្ថភាព និងបង្កើនភាព អង់អាច ដើម្បីទទួលបានជោគជ័យឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់ អាចរបស់ខ្លួន ជំរុញការអភិវឌ្ឍន៍ជាតិ និងសកលលោកប្រកបដោយសមធម៌ បរិយាប័ន្នទៅថ្ងៃ អនាគត រួមចំណែកធ្វើឱ្យសង្គមគ្រួសារ និងសង្គមជាតិឆ្ពោះទៅរកស្ថានភាពប្រកបដោយ សីលធម៌ សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕

LEAVE A REPLY

Please enter your comment!
Please enter your name here