អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់ នៅក្នុង​ការ​ពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ច

0
19


ដោយ,បៃ លិន
កំពង់ចាម​ ​៖ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់ នៅក្នុងពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាបន្ន។​ ថ្លែងបែបនេះ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួបលើកទី១១៣ ទិវា​អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤​ ដែល​បាន​ធ្វេីឡេីង​នាព្រឹក​ថ្ងៃទី​៧ ខែមិនា​ ឆ្នាំ​២០២៤​ នៅសាលាខេត្តកំពង់ចាម​ ។

ក្នុង​ឱកាសនោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ បរិវត្តកម្មឌីជីថល ក្នុងការប្រែក្លាយប្រជាពលរដ្ឋកម្ពុជា ឱ្យទៅជាពលរដ្ឋឌីជីថល ដែលមាន សមត្ថភាពក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល មកប្រើប្រាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ កម្ពុជាត្រូវផ្ដោតការយកចិត្តទុក​ដាក់​លើការធានាឱ្យបាននូវ ការកសាងអ្នកដឹកនាំឌីជីថល ដើម្បីជំរុញ ឱ្យការធ្វើអន្តរកម្មរបស់ប្រជាពលរដ្ឋគ្រប់រូប នៅក្នុងប្រព័ន្ធ អេកូឡូស៊ីនៃសេដ្ឋកិច្ច និងសង្គមឌីជីថល កាន់តែមានសក្តិសិទ្ធិភាព។

ឯកឧត្តមអភិបាលខេត្ត​ បានបន្តថា​ ភាពចាំបាច់សម្រាប់ការជំរុញ និងការអភិវឌ្ឍពលរដ្ឋឌីជីថល ជាពិសេសក្នុងការចំណោមយុវជន នឹងផ្តោតលើ៖ ១. ការបង្កើនការ យល់ដឹងសារៈសំខាន់ និងកាលានុវត្តភាពពីការអភិឌ្ឍសេដ្ឋកិច្ចឌីជីថល និង២.ការជំរុញការចាប់យក ជំនាញនៅក្នុងវិស័យឌីជីថល ទាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ សង្កត់​ធ្ងន់​ថា​ នៅពេលស្ត្រី និង ក្មេងស្រី មានចំណេះដឹងនិង សមត្ថភាពផ្នែកឌីជីថល អាចធ្វើឱ្យពួកគេបានចូលរួមដោយសកម្ម និង ប្រកបដោយសុវត្តិភាព នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។ បរិវត្តកម្មឌីជីថល នឹងផ្តល់នូវ មធ្យោបាយថ្មីៗសម្រាប់ស្ត្រី​ និងក្មេងស្រី ក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ឋានៈតួនាទី ការទទួល បានកាលានុវត្តភាព និងជម្រើសនានានៅក្នុងការរស់នៅ និងលើកកម្ពស់ស្ថានភាព សេដ្ឋកិច្ច-សង្គម របស់ខ្លួន និងគ្រួសារ រួមទាំងការទទួលបានលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសិក្សាអប់រំ ការ អភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និងអាជីវកម្មជាដើម។ នៅ​ក្នុងនោះ​បច្ចេកវិទ្យាឌីជីថល និងពង្រីកលទ្ធភាពរបស់ស្ត្រី​ និងក្មេងស្រី ក្នុងការទទួលបានព័ត៌មាន ចំណេះដឹង ការលើកកម្ពស់ សុខុមាលភាព ការបញ្ចេញមតិយោបល់ និងសម្រាប់ការតភ្ជាប់បណ្តាញទំនាក់ទំនងនៅក្នុងសង្គមកាន់តែទូលំទូលាយ​ផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here