អភិបាលរងខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសិស្សមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ

0
14


ដោយ,btshotnews
ខេត្តស្វាយរៀង: ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្តនាព្រឹកថ្ងៃទី០៦ខែមិនាឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី១ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានថ្លែងអំណរគុណជអនេក ចំពោះក្រុមហ៊ុន ខាតថាយអឺ ដែលបានសហការជាមួយវិទ្យាស្ថាន គ្រប់ជ្រុងជ្រោយដោយបានផ្តល់នូវការចុះកម្មសិក្សា និងការងារចំពោះសិស្ស និស្សិត ការពង្រឹងសមត្ថភាពគ្របច្ចេកទេស ការបណ្តុះបណ្តាលកម្មករ និយោជិត ដោយមានការចូលរួមពីភាគីទាំងពីរ ការផ្តល់ អាហារូបករណ៍សម្រាប់និស្សិតវិទ្យាស្ថាន សម្រាប់កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET 1.5M។

ឯកឧត្តម ម៉ែន អេង មានប្រសាសន៍អោយដឹងថា: ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាគន្លឹះសំខាន់បំផុត ដែលអាចបង្កើនផលិតភាព ការងារ បំពេញក្តីស្រមៃរបស់អ្នកវិនិយោគ និងបង្កើនប្រាក់កម្រៃសម្រាប់និយោជិក កម្មករផងដែរ។ កម្មវិធីបណ្តុះ ប ណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ផ្តល់ឱកាសដល់យុវជន យុវនារី ដែលបានសិក្សាតិចតួចនៅសាលាចំណេះដឹងទូទៅ ឱ្យមានឱកាសសិក្សារៀនសូត្រ ទាំងជំនាញ បច្ចេកទេស និងជំនាញរស់នៅប្រចាំថ្ងៃផងដែរ ជាពិសេសក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងអាចបន្តការ សិក្សាកម្រិតទី២ បន្តទៀតប្រសិនបើមានបំណងចង់សិក្សាបន្ត។ កម្មវិធីនេះជាចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលអាចនាំកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមអភិបាលរងខេត្ត បានផ្តល់ជាអនុសាសន៍សំខាន់ៗមួយចំនួន ដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដូចជា៖
⁃ ខិតខំបន្តជ្រើសរើសសិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជី វៈ និងបច្ចេកទេស TVET 1.5M(1.5លាននាក់) ក្រុមគោលដៅមកពីគ្រួសារមានប័ណ្ណសមធម៌ និងគ្រួសារងាយ រងហានិភ័យ ឱ្យបានគ្រប់ចំនួន។
⁃ ខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ។
⁃ ខិតខំបណ្តុះបណ្តាលដល់បងប្អូនៗ ក្មួយៗដែលមកសិក្សារៀនសូត្រ ឱ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងមានសីលធម៌ គុណធម៌។
⁃ ខិតខំសហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here