ខេត្តស្វាយរៀងប្រារព្ធពិធី ទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍”

0
18


ដោយ,btshotnews
ស្វាយរៀង: ឯកឧត្តម សេង សីលា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៥ខែមិនាឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ (ថ្ងៃទី២៧ កុម្ភៈ ២០២៤) ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើចូលរួមពី លោកអភិបាលក្រុងស្វាយរៀង លោក-លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនានា កងកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  និងបងប្អូនប្រជាពលរដ្ឋជាច្រើនអ្នកទៀត។

លោក ណុប ចំរើន អភិបាលក្រុង បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍”។

ឯកឧត្តម សេង សីលា អភិបាលរងខេត្ត បានប្រសាសន៍ថា៖ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយនៅក្រុងស្វាយរៀងរបស់យើងក៏មានការ អភិវឌ្ឍន៍រីកចំរើនផងដែរ ក្នុងនោះមាន រោងចក្រសហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាច្រើន។

លោក សេង សីលា បានមានប្រសាសន៍បន្តទៀតថា:  សម្រាប់ក្រុងស្វាយរៀងនេះ គឺយើងទាំងអស់គ្នាត្រូវបំផុសបំផុលឲ្យមហាជន កុំចោលសំរាមពាសវាលពាសកាល ត្រូវវេចខ្ចប់កាកសំណល់ដាក់នៅក្នុងធុងសំរាម ដើម្បីងាយស្រួលក្នុងការប្រមូល ។ហើយសូមយកចិត្តទុកដាក់ចំពោះការបញ្ចេញកាកសំណល់រាវ និងផលប៉ះពាល់ពីសំណល់រាវ ដោយត្រូវរៀបចំរីហ្គែ សម្រាប់ស្តុកកាកសំណល់រាវ និងអាងចម្រោះទឹកកខ្វក់ចេញពីបណ្ដារោងចក្រសហគ្រាសក្រុមហ៊ុនមជ្ឈមណ្ឌលកម្សាន្តផ្សេងៗ ឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។ លោកបានបញ្ជាក់ថា ចំពោះបងប្អូនណាដែរមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ហើយនូវតែយកសំរាមទៅចោលតាមទីសាធារណៈនោះ និងត្រូវផាកពិន័យតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here