រដ្ឋបាលខេត្តបាត់ដំបង រៀបចំ ទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤

0
23


btshotnews
ខេត្តបាត់ដំបង÷ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៥ខែមិនាឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ ទីក្រុងស្អាតដើម្បីទេសចរណ៍ នៅឯបរិវេណសួនសម្ដេចក្រឡាហោម វិមានឯករាជ្យ ក្រុងបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្ដីរាជការ សិស្ស និស្សិត យុវជនក្នុងក្រុងបាត់ដំបងផងដែរ។

នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បន្ទាប់ពីអានសារលិខិតទាំងស្រុងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិងសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងស្តីពីការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរួចមក ឯកឧត្តម ក៏បានថ្លែងលើកឡើងថា ដោយមើលឃើញពីការរួមចំណែកយ៉ាងសំខាន់នៃវិស័យទេសចរណ៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់វិស័យទេសចរណ៍ ជាវិស័យអាទិភាពនៅក្នុង “យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១» ក្នុងនោះបញ្ចកោណទី២ បានរំលេចពីភាពចាំបាច់នៃការធ្វើសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដោយបានបញ្ជាក់ពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា គឺ “ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញ គោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ។

បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ចូលរួមគិតគូរដល់ការថែរក្សាអនាម័យ និងបរិស្ថានឱ្យបានល្អ ត្រូវទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ប្រើឡើងវិញនូវប្លាស្ទីកទាំងឡាយ ដែលអាចប្រើបានដូចជាថង់ក្រណាត់ កន្រ្តកជាដើម និងជួយកែច្នៃកាកសំណល់ទាំងឡាយ ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព និងត្រូវចាត់ទុកថាការងារទាំងនោះគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ដោយចាប់ផ្តើមភាពស្អាតពីខ្លួនយើង នោះទីក្រុងយើងនឹងស្អាត តាមពាក្យស្លោក ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា គ្រប់រូបជាម្ចាស់នៃភាពស្អាត និងបៃតងនៅតាមទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here