លោកឧត្តមសេនីយ៍ទោ ខូវ លី បានដាក់បទបញ្ជាដល់នគរបាលខេត្តកំពង់ឆ្នាំង ឲ្យបន្តការងារបង្រ្កាប និងបង្ការនូវរាល់បទល្មើសនានា កុំឲ្យមានការកើតឡើងនៅក្នុងមូលដ្ឋាន ពិសេសយុទ្ធនាការបោសសម្អាតគ្រឿងញៀន ក្មេងទំនើង សិស្សគេចសាលា អំពើលួច និងអំពើទាំងឡាយណាដែលផ្ទុយពីច្បាប់កំណត់ ឱ្យអស់ពីខេត្តកំពង់ឆ្នាំង

0
26


ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ ២០២៤ ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ស្នងការរង លោក លោកស្រីអនុប្រធានការិយាល័យកណ្ដាល លោកនាយការិយាល័យ ប្រធានអង្គភាព លោកអធិការនគរបាលក្រុង-ស្រុក ទាំង ៨ និងលោកនាយប៉ុស្តិ៍នគរបាលទូរទាំងខេត្តកំពង់ឆ្នាំង រួមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀតផងដែរ ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលនគរបាលខេត្តកំពង់ឆ្នាំងសម្រេចបានជាច្រើនគួរជាទីមោទន ពិសេសការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជាយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន, ល្បែងស៊ីសងគ្រប់ប្រភេទ ក្រុមក្មេងទំនើង និងប្រមូលក្មេងៗសិស្សានុសិស្ស ដែលគេចសាលា យកមកអប់រំ ធ្វើកិច្ចសន្យាជាដើម។ល។ ដែលទទួលបានការសាទរ និងកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសាធារណៈជនគ្រប់មជ្ឈដ្ឋានផងដែរ ។

មិនតែប៉ុណ្ណោះ នគរបាលខេត្តកំពង់ឆ្នាំង បានបង្ក្រាប និងបំបែកសំណុំរឿងបទល្មើសធំៗជាច្រើនករណី ពិសេសបទល្មើសគ្រឿងញៀនធំៗ និងកំពុងបន្តបោសសម្អាតមុខសញ្ញាជួញដូរយ៉ាងសកម្មនៅក្នុងខេត្តកំពង់ឆ្នាំងបន្ថែមទៀត ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានដាក់ចេញនូវយន្តការ និងផែនការបន្ថែមសម្រាប់នគរបាលខេត្តកំពង់ឆ្នាំង អនុវត្តបន្ត ដើម្បីពង្រឹងសមត្ថភាពនគរបាល និងពង្រឹងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងការបម្រើសង្គមជាតិ និងប្រជាពលរដ្ឋទូរទាំងខេត្តកំពង់ឆ្នាំងឲ្យមានសុខសុវត្ថិភាព និងល្អប្រសើរ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានគូសបញ្ជាក់បន្ថែមថា នគរបាលខេត្តកំពង់ឆ្នាំង ត្រូវខំប្រឹងបន្តយុទ្ធនាការបោសសម្អាតគ្រឿងញៀន ក្មេងទំនើង សិស្សគេចសាលា និងអំពើលួចគ្រប់រូបភាព និងអំពើល្មើសច្បាប់នានា ឲ្យមានការថយចុះជាលំដាប់ និងអស់ទាំងស្រុងនាពេលបន្ដបន្ទាប់ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here