ពាលស៊ីពាល!ក្របួចបានម្នាក់ខណ:ម្ចាស់ម៉ូតូឆែកតាមប្រព័ន្ធGPSឃើញម៉ូតូរបស់ខ្លួនដែលជនសង្ស័យកំពុងតែជិះឌុបគ្នា

0
17


ដោយ,btshotnews
ភ្នំពេញ-ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ផ្សេងទៀតត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ទៅឲ្យសមត្ថកិច្ច ខណៈដែលពួកគេកំពុងតែជិះម៉ូតូឌុបគ្នា នៅម្តុំផ្សារអូឡាំពិក ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៤។

យោងតាមការរៀបរាប់ពីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែមិនាព្រឹកមិញនេះមានជនសង្ស័យម្នាក់ដែលទើបនិងស្គាល់គ្នាបានខ្ចីម៉ូតូរបស់គាត់មួយគ្រឿងម៉ាកហុងដាសេ១២៥ ព៍ណ ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JR-3931ចេញពីបន្ទប់ជួលម្តុំទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ អស់រយៈពេលជាច្រើនម៉ោងមិនឃើញជនសង្ស័យខាងលើយកម៉ូតូមកប្រគល់ឲ្យរូបគាត់វិញនោះទេ ទើនគាត់បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិនគរបាលចោមចៅទី១ឲ្យជួយអន្តរាគមន៍ លុះនៅរសៀលថ្ងៃដដែលម្ចាស់ម៉ូតូក៏បានឆែកតាមប្រព័ន្ធGPSឃើញសញ្ញាម៉ូតូរបស់គាត់នៅម្តុំឃ្លាំងរំសេវសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយគាត់ក៏បានព្យាយាមជិះតាមសញ្ញាប្រព័ន្ធGPSដែលកំពុងដំណើរ ហើយបន្ទាប់ពីជនសង្ស័យខាងលើយកម៉ូតូទៅស៊ីគ្រឿងនៅម្តុំឃ្លាំងរំសេវរួចរាល់ហើយក៏បានដឹកគ្នាមកទិញថ្នាំពេទ្យនៅម្តុំផ្សារអូឡាំពិកត្រូវបានម្ចាស់ម៉ូតូក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានប្រាប់ថាម៉ូូតូដែលពួកគេជិះមកស៊ីគ្រឿងនេះពួកគេបានខ្ចីបន្តពីជនសង្ស័យម្នាក់ទៀត ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិទួលស្វាយព្រៃទី១ប្រគល់ទៅឲ្យកម្លាំងជំនាញនគរបាលខណ្ឌពោធិសែនជ័យចាត់ការបន្តរតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here