រថយន្តធន់ធំនៅតែបើកបរចូលក្រុងទាំងថ្ងៃបំពានបំរាមរបស់រដ្ឋបាលខេត្តខណ:មន្ត្រីនគរបាលដាក់គ្រប់គោលដៅ

0
34


ដោយ,btshotnews
ខេត្តបាត់ដំបង÷បើទោះបីមានការបង្ក្រាបជាញឹកញាប់ពីសំណាក់សមត្ថកិច្ចក៍ដោយគេនៅតែសង្កេតឃើញរថយន្តធំៗនៅតែបន្តបើកចូលក្រុងយ៉ាងរំភើយមិនខ្វល់ពីការកកស្ទុះចរាចរណ៍ពីអ្នកធ្វើដំណើរតាមដងផ្លូវឡើយ។

ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅគេឃើញរថយន្តធន់ធំបានបើកបរចូលក្រុងនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដោយមិនខ្លាចរអែងសមត្ថកិច្ចឡើយ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា រថយន្តធន់ធំៗទាំងនោះដែលបើកបរចូលក្រុងបានទាំងថ្ងៃដោយរលូនទាំងនេះប្រហែលជាមានខ្សែធំហើយមើលទៅឬមួយជាថ្នូរនិងអ្វីមួយ បានជាហ៊ានបំពានបំរាមរបស់រដ្ឋបាលខេត្តយ៉ាងនេះ។

ចំណែកនៅតាមដងផ្លូវរថយន្តដឹកសំពីងសំពោងត៊ក៍នៅតែបន្តដឹកដោយមិនខ្លាចសមត្តកិច្ចឡើយ។

ពាក់ព័ន្ធករណីរថយន្តធំៗចូលក្រុងទាំងថ្ងៃនេះ លោក ចាន់សុធី ប្រធានការិយ៉ាល័យចរាចរណ៍នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា កន្លងមកលោកបានបញ្ជាអោយកម្លាំងចុះទៅឃាត់ជាញឹកញាប់ផងដែរតែអ្នកល្មើសនៅតែបំពាន។
ហើយចំណែករថយន្តដឹកសំពីងសំពោងវិញលោកថានិងចាត់វិធានការយ៉ាងតឹងរឹងបំផុត។

ប្រជាពលរដ្ឋថាកន្លងសមត្ថកិច្ចដាក់គ្រប់គោលដៅតែអ្នកនៅតែមាននេះមកពីអ្នកល្មើសបំពានឬមួយមានការសម្របសម្រួលសហការគ្នាទើបបង្ក្រាបនឹងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here