មន្ត្រីជំនាញបង្កើនការត្រួតពិនិត្យនិងជុសជុលឡើងវិញសំណង់ទ្វារទឹកទាំងអស់ដែលមានសភាពចាស់ទ្រុឌ ទ្រោម ចៀសវាងហានិភ័យជាយថាហេតុ

0
42


ដោយ,btshotnews
ខេត្តកំពង់ស្ពឺ: មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម លោក ផាង វី បានក្រើនរំលឹកដល់មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ដល់ការងារថែទាំនិងជួសជុលសំណង់ទ្វារទឹកទាំងអស់ដែលរងការខូចខាតនិងមានសភាពចាស់ទ្រុឌទ្រោម ធ្វើយ៉ាងណាធានាដល់និរន្តភាពហានិភ័យដែលកើតមានឡើងជាយថាហេតុ។

លោកដឹកនាំមន្ត្រីជំនាញក្រសួង ចុះពិនិត្យការងារថែ ទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើងមានប្រភពទឹកពីស្ទឹងព្រែកត្នោត និងអាងទឹកចាន់ថ្នាល ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២.៤៦៣ហិកតា ស្រូវប្រាំងចំនួន ២៧៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតាបន្ថែម។ ប្រពន្ធ័ធារាសាស្ត្រនេះដែរក៏ជាប្រភពទឹកដែលអាចចែកចាយទៅផ្នែកខាងក្រោមៗទៀត សម្រាប់ប្រើប្រាស់និងស្រោចស្រព ហើយនៅជុំវិញនោះក៏មានប្រជាពលរដ្ឋរស់នៅច្រើន។

ដើម្បីធានាដល់និរន្តភាព សុវត្ថិភាពនៃការស្រោចស្រព និងការរស់នៅរស់របស់ពលរដ្ឋ ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយទឹកនៃប្រពន្ធ័ធារាសាស្ត្រនេះ មន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យជាប្រចាំ និងជួសជុលឡើងវិញនូវរាល់សំណង់ទ្វារទឹកទាំងអស់ដែលមើលឃើញថា មានសភាពទ្រុឌទ្រោមដើម្បីធានាដល់សុខសុវត្ថិភាពពលរដ្ឋនិងហានិភ័យផ្សេងៗ។

ជាមួយនោះដែរ លោកប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យវឌ្ឍនភាពការងារដែលមន្ត្រីបច្ចេកទេសបាន និងកំពុងអនុវត្តការងារជួសជុលប្រឡាយមេចំនួន ១ខ្សែប្រវែង ១៤.៥០០ម៉ែត្រ លើ ២៤.០០០ម៉ែត្រ ការងារជួសជុលសំណង់បង្ហៀរចំនួន ២កន្លែងប្រវែង ២៥ម៉ែត្រ ការងារជួសជុលសំណង់សិល្បការចំនួន ២៥កន្លែង មានទ្វារទឹកចំនួន ១១សន្លឹក
និងការងារសាងសង់សំណង់សិល្បការថ្មីចំនួន ៣កន្លែង មានទ្វារទឹកចំនួន ១សន្លឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here