មេឈ្មួញ២នាក់ ឈ្មោះ ចែសន វ៉ាន់នី និងឈ្មោះតាម៉ុង កំពុងតែកើបលុយដោយចណូលបាពី ដឹកលៀសល្អិតៗ ក្នុងស្រុកកំពង់លួង ខេត្តពោធិ៍សាត់ លោក ភ៊ុំ វិមលនាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ និងលោក ភិន សុវណ្ណានាយផ្នែកកំពង់លួង ហាក់បីដូចជាធ្វើមិនដឹង

0
28


ពោធិ៍សាត់ ÷ មេឈ្មួញ ២នាក់ ដែលកំពុងតែពង្រីកឥទ្ធិពល គៀងគរប្រជាពលរដ្ឋប្រើសុទ្ធតែទូកម៉ាស៊ីនខ្នាតយក្ស រាប់សិបគ្រឿង ធ្វើសកម្មភាពនេសាទអូសលៀស តាំងពីរដូវបិទនេសាទ រហូតមកដល់បច្ចុប្បន្ន កកូរពេញផ្ទៃទឹកបឹងទន្លេសាប នៅក្នុងឃុំកំពង់លូង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប៉ន្តែអត់មានអ្នកបង្ក្រាប។

បើទោះបីឯកឧត្ដម ខូយ រីដា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ធ្លាប់បានថ្លែងកោតសរសើរ ចំពោះមន្ត្រីជំនាញរដ្ឋបាលជលផល និងបានដាក់បទបញ្ជាឲ្យមន្ត្រីរដ្ឋបាលជល់ផលត្រូវសហការជាមួយកម្លាំងចម្រុះបន្តចុះត្រួតពិនិត្យរដ្ឋបាលជាប់ជាប្រចាំ ដូចជាភ្លៀងរលឹម ក្នុងករណីមានបទល្មើសនេសាទកើតឡើងត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុបរួមគ្នាបង្ក្រាបឲ្យបានធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព។
ទាក់ទងនិងបញ្ហាលៀស ហាមដាច់ខាតការនេសាទលៀសប្រភេទចំណីសត្វនាំចេញទៅក្រៅប្រទេស។

តែឈ្មួញឈ្មោះ សន វ៉ាន់នី និងម្នាក់ទៀតឈ្មោះតាម៉ុង ដែលបានដាក់ឲ្យកូនចៅជាអ្នកប្រមូលទិញលៀសល្អិតល្អិតខុសច្បាប់ អ្នកទាំងពីរនេះល្បីល្បាញជាឈ្មួញជើងខ្លាំងដុះស្លែ ប្រចាំឃុំ កំពង់លួង ស្រុកក្រគរ ខណ:សមត្ថកិច្ចនៅទីនោះស្ងាត់ស្ងៀមឈឹងហាក់ធ្វើមិនដឹងធ្វើមិនឮសង្ស័យមានលាបសក្ការៈ.?
ឈ្មួញទាំង ២នាក់ នោះតែងតែប្រើល្បិចជ្រកក្រោមអាជីវកម្មអូសលៀសលក្ខណៈគ្រួសារតែការពិតពួកគេលេងសុទ្ធតែរទូកម៉ាស៊ីនខ្នាតយក្សរាប់សិបគ្រឿង ក្នុងមួយទូកៗមានចំណុះពី២០ តោនទៅ៣០ តោន ផ្ទេរឡើងរថយន្តកង់៦នៅចំណុចនិយាមការ48P 414019 1390620 ជើងកំពង់លួង ដឹកបន្តសាងដាក់រថយន្តខ្នាតយក្សមានចំណុះជាង ៥០ តោនក្នុង១រថយន្តវេរអង្គឬថយន្តយីឌុបខ្នាតយក្សចំនួនជិត១០គ្រឿង ដែលដឹកបំបែករូនភាពតូចៗសាងចេញពីរថយន្តកង់៦ នៅចំណុចនិយាមការ48P 422529 1382956 ដីឡូផ្លូវជាតិលេខ៥ ជិតហាងបាយតាម៉ាប់ម្ហូបខ្មែរ ដឹកយ៉ាងគគ្រឹកគគ្រេងយកទៅលក់ឆ្លងដែនទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃដោយរលូន គេនៅមិនទាន់ឃើញសមត្ថកិច្ចពាក់ព័ន្ធណាចេញមកធ្វើការទប់ស្កាត់នៅឡើយ។

បើយោងតាមប្រភពប្រជាពលរដ្ឋបន្តថាឈ្មោះអ្នកទាំង ២នាក់ ខាងលើនេះដែលប្រមូលទិញលៀសល្អិតៗខុសច្បាប់យូហើយ តែគេមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធណា ហៅយកទៅដុះក្អែលទេ ប្រជាពលរដ្ឋសង្ស័យថាអ្នកទាំង ២នសក់ នេះយកដុល្លារទៅបិទមាត់ជំនាញពាក់ព័ន្ធនៅក្នុងខេត្តពោធិ៍សាត់អស់ហើយ ទើបមិនមានការបង្ក្រាបលើជាពិសេសលោក លោក ភ៊ុំ វិមលនាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ និងលោក ភិន សុវណ្ណានាយផ្នែកកំពង់លួង ហាក់បីដូចជាធ្វើមិនដឹង។

អង្គភាពយើងខ្ញុំមិនអាចសូមការបំភ្លឺពីលោកលោក ភ៊ុំ វិមលនាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ និងលោក ភិន សុវណ្ណានាយផ្នែកកំពង់លួង បាននៅឡើយនោះទេជុំវិញការចោតប្រកាន់ខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here