បុរសវ័យចំណាស់ម្នាក់ដើររើសអេតចាយ បានរអិលជើងធ្លាក់ចូលទឹកស្ទឹងបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

0
13


ដោយ,btshotnews
ខេត្តបាត់ដំបង÷ បុរសវ័យចំណាស់ម្នាក់បានលង់ទឹកស្ទឹងសង្កែស្លាប់ភ្លាមៗក្រោយដើររើសអេតចាយនៅមាត់ទឹកកាលពីវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងត្បូងស្ពានថ្មថ្មី ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។

សពជនរងគ្រោះមានឈ្មោះ មៀត ថា ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជនរងគ្រោះខាងលើបានចុះទៅរើសអេតចាយនៅតាមមាត់ទឹកស្ទឹងសង្កែ ក៏បានរអិលជើងធ្លាក់ចូលទឹក ហើយភ្លាមៗនោះក៏មានប្រជាពលរដ្ឋចុះជួយរាវរកដែរប៉ុន្តែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងបានប្រគល់សពអោយទៅខាងក្រុមគ្រួសារដើម្បីយករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here