យុវជនម្នាក់ជិះម៉ូតូទៅទិញសាច់មាន់ចៀន ជិះត្រឡប់មកផ្ទះវិញតាមដងផ្លូវបេតុង​ក៏រអិលដួល​ ត្រូវបានរថយន្តមកពីក្រោយកិនស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ

0
16


ដោយ,btshotnews
​ ភ្នំពេញ​ ៖​ ម្ដាយស្រែកទ្រហូយំអោបសពកូនខណៈដែលកូនបានជិះម៉ូតូតាមដងផ្លូវបេតុង​ក៏រអិលដួល​ ហេីយត្រូវបុរសម្នាក់បេីករថយន្តមកពីក្រោយកិនជនរងគ្រោះបន្ថែមបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​ និង៣០នាទីព្រឹក​ ថ្ងៃទី១​ ខែមីនា​ ឆ្នាំ​២០២៤​ នៅតាមបណ្ដោយផ្លូវបេតុងទួលពង្រ​ ជិតនឹងផ្សារសំបូរមាស ក្នុងភូមិម័ល សង្កាត់ដង្កោ​ ខណ្ឌដង្កោ​​ ។

សពជនរងគ្រោះមានឈ្មោះ រុំ រក្សា ភេទប្រុស អាយុ១៤ឆ្នាំមុខរបរសិស្ស មានទីលំនៅស្ថិតក្នុងភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង(បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។

រីឯអ្នកបើកបរមានឈ្មោះ ឡុច ទិត្យណាន ភេទប្រុស អាយុ ៤១ឆ្នាំមុខរបរ​ អ្នកបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិបារាយណ៍ធំ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។


តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញយុវជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ស្កុបពី​ ពណ៌ស​ ពាក់ផ្លាក​លេខភ្នំពេញ​ 1JH-1854 ដោយធ្វើដំណេីរតែម្នាក់ឯងតាមបណ្ដោយផ្លូវបេតុងទួលពង្រ​ ក្នុងទិសដៅពីកេីតមកលិច​ក្នុងល្បឿនល្មម​  លុះយុវជនរងគ្រោះជិះមកដល់កន្លែងកេីតហេតុក៏បានរអិលម៉ូតូដួលលេីថ្នល់​ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក​ Toyota Senna ពណ៌ទឹកប្រាក់​ ពាក់ផ្លាក​លេខ​ បាត់ដំបង​ 2B-4491 ធ្វេីដំណេីរ
មកពីក្រោយស្របទិសគ្នា​ រួចកិនយុវជនរងគ្រោះចំពាក់កណ្តាលខ្លួនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៏​ ។ ភ្លាមៗតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន​ នឹងបានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន​ផងដែរ​ ។

ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កនឹងម៉ូតូប្រគល់​ឲ្យកម្លាំងនគរបាល​ចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយតាមនីតិវិធី​ ។ ចំណែកសពជនរងគ្រោះ​ សមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here