គ្រាប់ស្វាយចន្ទីចាប់ផ្តើមប្រមូលផលខណ:តម្លៃទីផ្សារទាបជាងឆ្នាំមុននៅតាមព្រំដែនថៃ

0
13


ដោយ,btshotnews
ខេត្តប៉ៃលិន÷ ប្រជាកសិករនៅតាមព្រំដែនថៃចាប់ផ្តើមប្រមូលផលផ្លែស្វាយចន្ទីបណ្តើរៗហើយខណ:តម្លៃទាបជាងឆ្នាំមុននិងមិនសូវបានផលព្រោះជួបគ្រោះរាំងស្ងួតនាពេលកន្លងទៅ។

លោក ង៉ែតបឿក រស់នៅភូមិស្រង់មានជ័យឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន បានអោយដឹងនៅថ្ងៃទី២៩ខែកុម្ភ:នេះថា   គ្រាប់ផ្លែស្វាយចន្ទីស្រស់នៅឆ្នាំនេះតម្លែតែ៤៧០០រៀលក្នុង១គីឡូខណ:ឆ្នាំមុនបានតម្លៃជិត៦ពាន់រៀលក្នុង១គីឡូក្រាម។

លោកបញ្ជាក់ថា មានដើមស្វាយចន្ទីប្រហែល៤ពាន់ដើមដាំបាន៦ឆ្នាំនិងប្រមូលផលបាន៣ឆ្នាំមកហើយមានតែឆ្នាំនេះទេមិនសូវចំណេញសោះម្យ៉ាងមកពីពេលចន្ទីចេញផ្កានិងក្តិបជួបគ្រោះរាំងស្ងួតជ្រុសក្តិបមិនសូវកាន់ផ្លែ និងម្យ៉ាងទៀតពេលប្រមូលផលតម្លៃទាបផង។

លោកបញ្ចាក់បន្ថែមថា តាំងពីពេលដាំរហូតដល់ពេលនេះមិនមានមន្ត្រីជំនាញកសិកម្មណាមកបង្ហាត់បង្ហាញទេគឺលោកចេះដាំដុះនេះតាមគ្នីគ្នាសួរគរសួរឯងហើយក៍មិនមានក្រុមហ៊ុនណាចុះមកដាក់ក្រុងត្រាទិញនោះដែរគឺលក់អោយតែឈ្មួញកណ្តាលប៉ុណ្ណោះ។

លោកថាបើនៅឆ្នាំខាងមុខគ្រាប់ស្វាយចន្ទីនៅតែថោកទៀតលោកនិងកាប់ចោលខ្លះហើយដាំដើមកៅស៊ូជំនួសវិញព្រោះតម្លៃទីផ្សារល្អជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here