ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុងនៅស្រុកភ្នំស្រួច

0
29


ដោយ,btshotnews
ខេត្តកំពង់ស្ពឺ:អគ្គីភ័យឆាបឆេះទាំងស្រុងបន្ទាប់ពីម្ចាស់មិននៅស្ថិតក្នុងភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ  ចំនួនមួយខ្នង នៅចំណុចភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មានម្ចាស់ផ្ទះឈ្មោះ វក វិរៈ ភេទប្រុស អាយុ ៧៥ ឆ្នាំរស់នៅក្នុងភូមិ.ឃុំ កើត ហេតុខាងលើ ។

បណ្តាលឲ្យខូចខាតដូចខាងក្រោម៖ឆេះផ្ទះ ចំនួនមួយខ្នង  ទំហំ៨ម៉ែត្រគុណ១២
ម៉ែត្រជញ្ជាំងក្ដារលាយស្បូវ ដំបូលប្រក់ សង្ក័សី (ឆេះអស់ទាំងស្រុង) ឆេះស្រូវ ចំនួន ២០ បាវ ឆេះអាគុយ ចំនួន ០២ ទំហំ៧០អាំពែ ឆេះសូឡា ចំនួន ០២ ផ្ទាំងឆេះគ្រែ  ចំនួន ០៤ ឆេះសំបុត្រកំណើត. អត្តសញ្ញាណប័ណ្ណ. សៀវភៅស្នាក់នៅ. សម្លៀកបំពាក់ និងសម្ភារមួយចំនួនទៀត។

សមត្ថកិច្ចបានបន្តថាអគ្គីភ័យខាងលើមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សឬសត្វនោះទេ ចំពោះមូលហេតុ ÷ កំពុងស្រាវជ្រាវព្រោះអំឡុងពេលម្ចាស់ផ្ទះចេញទៅធ្វើការអស់ពុំមានអ្នកនៅផ្ទះ ៕
 

LEAVE A REPLY

Please enter your comment!
Please enter your name here