ចោរអស់លក្ខណ៍ ប្រើខ្សែក្រវ៉ាត់ វាយយកម៉ូតូ រត់មិនរួចជាប់ខ្នោះសមត្ថិច្ចប៉ុស្តិ៍ទឹកថ្លា

0
22


ដោយ,btshotnews
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានប្រើខ្សែក្រវ៉ាត់ ទៅវាយយកម៉ូតូ ពីជនរងគ្រោះម្នាក់ ប៉ុន្តែរត់មិនរួច ត្រូវបានសមត្ថកិច្ច តាមស្រាវជ្រាវឃាត់ខ្លួន បានកាលពីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចតាមបណ្តោយផ្លូវ២០០២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ទឹកថ្លា បានស្រាវជ្រាវបង្រ្កាប ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ប្រើខ្សែក្រវ៉ាត់វាយ ប្លន់យកម៉ូតូ) នៅចំណុចតាមបណ្តោយផ្លូវ២០០២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ឈ្មោះ ស៊ំ រក្សាពេជ្រ ហៅ ពេជ្រ អាយុ១៨ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ៖ ឈ្មោះ អាយុ១៩ឆ្នាំ មុខរបរ លក់បាយ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-ជនរងគ្រោះរបួស បែកក្បាល ដេរចំនួន ០៥ថ្នេរ ,បែកចិញ្ចើមខាងឆ្វេង ដេរចំនួន០៣ថ្នេរ និងរបួសជាំខ្នង។ សម្ភារៈបន្សល់ទុក៖ ម៉ូតូ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ អធិការដ្ឋានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here