មន្ទីរព័ត៌មានខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ត ខែមិនា ឆ្នាំ២០២៤

0
14


ដោយ,nn
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ត ខែមិនា ឆ្នាំ២០២៤ ក្រោមវត្តមាន លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទី ទាំង៣ ប្រធានការិយាល័យទាំង៥ រួមនិងមន្ត្រី មន្ត្រីកិច្ចសន្យា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែល។

ក្នុងកិច្ចប្រជុំនោះផងដែរតាមការិយាល័យនីមួយៗ បានរាយការណ៍នៅរបាយការណ៍ប្រចាំខែដែលអនុវត្តន៍កន្លងមកនិងលើកទិសដៅបន្តខែបន្ទាប់។

លោកស្រី ហែម សុគុណពិសី ក្រោយពីទទួលរបាយការណ៍ខាងលើរួចមក លោកស្រីប្រធាន
មន្ទីរបានឲតាមការិយាល័យនីមួយៗ ត្រូវគោរពតាមយុទ្ធសាសន៍បញ្ចកោណ អាណត្តិទី៧ ថ្នាក់ដឹកនាំ រួមទាំងមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ត្រូវមានឆ័ន្ទៈ ហ៊ានលះបង់ បង្កើនឲបានមន្ត្រីសកម្ម បុរេសកម្ម ។ ដោយកន្លងមកភាពសកម្មល្អប្រសើរួចមកហើយ យើងត្រូវចូលរួមបន្ថែមទៀត ដើម្បីទទួលបានភាពជោគជ័យក្នុងមន្ទីរ អង្គភាពរបស់ខ្លួន និងត្រូវបង្កើនភាពសហប្រតិបត្តិការ រវៀង ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាបន្តទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here