រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធពីធី អបអរសាទរពានរង្វាន់ជ័យលាភីលេខ១ទូទាំងប្រទេសនៃអនុវិទ្យាល័យភ្នំយ៉ាតក្រោមអធិបតីភាពឯកឧត្តមអ៊ឺឈាននិងលោកជំទាវបានស្រីមុំ

0
19


ខេត្តប៉ៃលិន÷ មន្ត្រីរាជកាកងកម្លាំងទាំងបីប្រភេទលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងពលរដ្ឋជាច្រើនបាននាំគ្នាឈរជាជូរតាមដងផ្លូវដើម្បីអបអរសាទរក្បួនដង្ហែរពានរង្វាន់ជ័យលាភីលេខ១ទូទាំងប្រទេសកំរិតសាលាអនុវិទ្យាល័យពីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។
ដែលការដង្ហែរនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២៤រៀបចំឡើងដោយរដ្ឋបាលខេត្តនិងមន្ទីរអប់រំខេត្តប៉ៃលិនក្រោយពីបានទទួលជ័យលាភីនេះ
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងវាយតម្លៃពីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។

សូមបញ្ជាក់ថា អនុវិទ្យាល័យភ្នំយ៉ាតនេះស្ថិតនៅ ភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិន កសាងឡើងនៅឆ្នាំ២០០៦មានបុគ្គលិកសិក្សា៤០រូបស្រី១៩រូប មានសិស្សសរុប៣៨៤នាក់សិស្សស្រី១៩៧នាក់មាន៣កំរិតថ្នាក់គីថ្នាក់ទី៧-៨និង៩មាន៥អាគារហើយមានទំហំផ្ទៃដីចំនួន១៥៥៩ម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here