ប៉ូលិសព្រហ្មទណ្ឌកំរិតស្រាលបង្ហាញក្រុមចោរឆក់យ៉ាងសកម្មនៅរាជធានីភ្នំពេញចំនួន៤នាក់មុនពេលបញ្ជូនទៅកាន់តុលាការ

0
24


ដោយ:btshotnews
ភ្នំពញ-កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ៣០២៤នេះ បានបង្ហាញមុខជាសាធារៈនៃក្រុមជនសង្ស័យចំនួន៤នាក់ដែលតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីអ្នកដំណើរនិងឆក់យកទូរស័ព្ទពីជនជាតិរុស្ស៊ីនៅភូមិសាស្ត្ររាជធានីភ្នំពេញ មុនពេលបញ្ជូុនខ្លួនទៅកាន់តុលាការដើម្បីធ្វើការសាកសួរនិងបន្តនិតិវិធី៕

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាកក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា: នៅថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅចំនុចផ្ទះសំណាក់សួស្តី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពឆក់ចំនួន៣គ្រឿងផងដែរ ហើយក៏បានសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់ទៀត ដែលក្រុមជនសង្ស័យខាងលើតែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅរាជធានីភ្នំពេញ ហើយក្នុងនោះក៏មានជនរងគ្រោះជនជាតិចិន និងជនជាតិរុស្ស៊ីផងដែរ ហើយជនសង្ស័យទាំង៤នាក់ខាងលើសមត្ថកិច្ចក៏បានកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here