អភិបាលខេត្តស្វាយរៀង: ជំរុញដល់ រដ្ឋបាលក្រុង ស្រុក ត្រូវបន្តតាមដានជាប្រចាំទៅអាជីវកម្មល្បែងភ្នាល់អនឡាញគ្រប់ប្រភេទនៅតាមមូលដ្ឋានដែលគ្មានច្បាប់អនុញ្ញាត ហើយត្រូវទប់ស្កាត់ឱ្យបានទាន់ពេលវេលា 

0
22


ដោយ ៖ ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម ប៉េង ពោធ៏សា អភិបាលខេត្តស្វាយរៀង ជំរុញដល់ រដ្ឋបាលក្រុង ស្រុក ត្រូវបន្តតាមដានជាប្រចាំទៅអាជីវកម្មល្បែងភ្នាល់អនឡាញគ្រប់ប្រភេទនៅតាមមូលដ្ឋានដែលគ្មានច្បាប់អនុញ្ញាត ហើយត្រូវទប់ស្កាត់ឱ្យបានទាន់ពេលវេលា ។

ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកតំណាងសាលាដំបូងខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីមេធាវីប្រចាំរដ្ឋបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោកតំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ក្នុងឪកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងបានធ្វើការ កោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តបានល្អប្រសើ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរបន្ថែមទៀត។

រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ ។

រដ្ឋបាលក្រុង ស្រុកត្រូវពង្រឹង និងតាមដានអំពីព័ត៌មាននៅតាមបណ្តាញសង្គមដែលកើតមានឡើងនូវក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវមានប្រតិកម្មឆ្លើយតបដោយភាពត្រឹមត្រូវចំពោះព័ត៌មានណាដែលផ្សាយមិនពិត ក្នុងនោះត្រូវទទួលយកនូវព័ត៌មានណាដែលរិះគន់ក្នុងន័យស្ថាបនា។

អាជ្ញាធរ ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ពិសេសទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។
.រដ្ឋបាលក្រុង ស្រុក ត្រូវជម្រុញដល់អាជ្ញាធរមូលដ្ឋានបន្តតាមដានជនឆ្លៀតឱកាស ដែលមានសកម្មភាពទន្ទ្រានយកដីរដ្ឋ ដូចជាដីចំណី បឹង ព្រែក ទន្លេ ជាដើម ត្រូវធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
អាជ្ញាធរក្រុង ស្រុក ត្រូវបន្តតាមដានទប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធដែលជាបញ្ហាធ្វើអោយមានរាំងស្ទះដល់ការអភិវឌ្ឍទៅថ្ងៃអនាគត។

និងខាងមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្មខេត្ត ត្រូវបន្តតាមដានការបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវត្រៀមលក្ខណៈរកប្រភពទឹកក្នុងការជួយសង្គ្រោះស្រូវក្នុងករណីខ្វះខាតទឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here