ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥​ មណ្ឌលភូមិភាគ២​ ត្រូវ​បាន​ដំណើរ​ការ​យ៉ាងរលូន​

0
24


កំពង់ចាម​:​ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥​ មណ្ឌលភូមិភាគ២​ ត្រូវ​បាន​ដំណើរ​ការ​យ៉ាងរលូន​ នៅ​វេលា​ម៉ោង​៧​ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២៤ ។

បើតាម លោក ឈឹម ចាន់ធឿន ប្រធានគជប ខេត្តកំពង់ចាម បានឱ្យដឹងថា សម្រាប់ខេត្ត កំពង់ចាម បានរៀបចំដំណើរការបោះឆ្នោតនៅទីតាំងនៅវិទ្យាព្រះសីហនុ មានការរិយាល័យ បោះឆ្នោតចំនួន២ ស្ថិតក្នុងក្រុងកពង់ចាម ។

លោក ឈឹម ចាន់ធឿន បញ្ជាក់ទៀតថា ខេត្តកំពង់ចាម ស្ថិតក្នុងមណ្ឌលភូមិភាគ២ មានអង្គ បោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៨១៧រូប​ និងអ្នកតំណាងរាស្ត្រចំនួន​ ១០រូប​ សរុបទាំងអស់នៃអង្គបោះឆ្នោតមានចំនួន ៨២៧រូប​ ។

គួរបញ្ជាក់ថា​ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយ ចំនួន៤ ដែល​បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here