ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ អមដំណើរ​​ ឯកឧត្តម យឹម ឆៃលី​ ប្រារព្ធ​ពិធី​បុណ្យ «មាឃបូជា» នៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ក្រុងកំពង់ចាម​

0
23


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង​មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួម​ប្រារព្ធ​ពិធីបុណ្យ «មាឃបូជា» ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ។

ក្នុង​ពិធី​នោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ និង​ឯកឧត្តម​ ខ្លូត​ ផន​ អមដំណើរ​ឯកឧត្តម យឹម ឆៃលី និងលោកជំទាវ បានអញ្ជើញប្រគេនទ័យវត្ថុដល់ព្រះសង្ឃ និងបានបួង​សួង​សុំសេចក្តីសុខ សេចក្តីចំរើន​ដល់ប្រទេស និងប្រជាជនកម្ពុជា ព្រមទាំងឧទ្ទិសកុសលផល​បុណ្យ​ដល់​បុព្វរីជន​ដែលបានចែកស្ថានទៅ​ សូមបាន​សោយសុខក្នុងសុគតិភពកុំបីឃ្លាតឃ្លាឡើយ ជា​ពិសេស​សូមសម្បូងសម្រូងដល់ទសបរមី ទេវតាថែរក្សាស្វេដឆ័ត្រចូលមកប្រោះព្រហ្ម សេចក្តីសុខ សេរី​សួរស្តីបវរមហាប្រសើរដល់ព្រះករុណា​ព្រះ​បាត​សម្តេចព្រះបរមនាថនរោត្តម សីហមុន្នី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះវរៈរាជ​មាតា​ជាតិខ្មែរ មុន្នីនាថសីហនុ សូមព្រះអង្គ​ទាំងទ្វេរ​មាន​ព្រះរាជសុខភាពល្អបរិបូរណ៏ ព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅតួត របស់ព្រះអង្គ និងសូម​ទេវតាប្រសិទ្ឋិពរជ័យបវរមហា​ប្រសើរដល់​សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រិទ្ឋិបណ្ឌិត ព្រមទាំង​សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមទទួល​បាននូវ​សេចក្តីសុខ សេចក្តីចំរើន សេរីសួរស្តី សុខភាពល្អបរិបូរណ៏ ប្រាជ្ញាវាងវៃ ដើម្បីដឹកនាំនាវា​កម្ពុជា​ឆ្ពោះទៅ​រក​ត្រើយសុខសន្តិភាព និងសុភមង្គល​គ្រប់​ប្រការ កុំបីឃ្លាតឃ្លាឡើយ ព្រមទាំងឧទ្ទិសកុសលផលបុណ្យ​ ជូនចំពោះវិញ្ញាណខ័ន្តបុព្វបុរសខ្មែរ វីរៈយុទ្ឋជន យុទ្ឋនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់​ក្នុង​បុព្វហេតុ​ការពារជាតិ និងភាពសុខសាន្តជូន​ប្រទេស​ជាតិ និងប្រជាជនកម្ពុជា​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here