ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាស្ពានបេតុង ១កន្លែង ប្រវែង ៣៦ ម៉ែត្រ ទទឹង ៨ម៉ែត្រ ក្នុងស្រុករវៀង

0
19


ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួង អភិឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបាន ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពាន បេតុងចំនួន ០១កន្លែង ប្រវែង ៣៦ម៉ែត្រ ទទឹង ៨ម៉ែត្រ និងការងារចាក់ដីសងខាងក្បាលស្ពាន ប្រវែងសរុប ៣០០មែត្រ ស្ថិតក្នុងភូមិអន្លង់ ស្វាយ ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ការចុះ ពិនិត្យនេះក៏មានការចូលរួមពីលោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរមូល ដ្ឋាន និងប្រជាពលរដ្ឋផងដែរ ។

លោកឧត្តមសេនីយ៍ត្រី នាន់ បូរ៉េត បានរាយការណ៍ជូនគណៈកម្មការអន្តរក្រសួងអំពីការ ងារស្ថាបនាស្ពានបេតុងចំនួន ០១កន្លែង ប្រវែង ៣៦ម៉ែត្រ ទទឹង ៨ម៉ែត្រ និងការងារចាក់ដី សងខាងក្បាលស្ពានប្រវែងសរុប ៣០០មែត្រ ដែលទទួលការអនុវត្តដោយនាយកដ្ឋានវិស្វកម្មនៃ ក្រសួងការពារជាតិ ។ ការងារនេះបានជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរទៅមក ដឹកជញ្ជូន ផលិតផលកសិកម្ម និងកសិឧស្សាកម្ម ពិសេសជួយការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀន ការដឹកជញ្ជូនអ្នកជំងឺមកកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា ។

បន្ទាប់ពីឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ និងគណៈប្រតិភូអន្តរក្រសួងពិនិត្យជាប់ ស្តែងរួចមក គណៈកម្មការបានឯកភាពទទួលយកលទ្ធផលអនុវត្តការងាររបស់អ្នកទទួលការ សាងសង់សម្រេចបាន១០០% និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តទៅតាម ផែនការស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ ព្រោះផ្លូវ ស្ពានមានសារៈសំខាន់ណាស់ និង ជាសរសៃឈាមនៃសេដ្ឋកិច្ច មិនថានៅជនបទ ទីប្រជុំជន ឬ នៅទីក្រុងឡើយ។ហើយក៏ជាសមិទ្ធ ផលថ្មីមួយទៀត សម្រាប់អាណត្តិទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមក៏បានសំណូមពរដល់អ្នកទទួល ការសាងសងធ្វើការត្រួតពិនិត្យលើការងារស្ថាបនាស្ពានខាងលើឲ្យបានល្អ ដើម្បីឲ្យមានគុណ ភាពសោភ័ណភាព និងសុវត្ថិភាពក្នុងរយៈពេល ១២ខែបន្តទៀតទៅតាមកិច្ចសន្យា ហើយត្រូវ ចេះសហការណែនាំបំផុសប្រជាជន អាជ្ញាធរមូលដ្ឋានឲ្យចូលរួមថែរទាំស្ពាននេះ ដោយមានការ យាមកាមយ៉ាងហ្មត់ចត់ និងកុំឲ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរលើស្ពានដើម្បីរក្សា គុណភាពស្ពានឲ្យបានគង់វង្សយូរអង្វែង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here