មេឈ្មួញដឹកជនជាតិចិន ប្រុស ស្រី ៣នាក់ តាមរថយន្ដ លួចឆ្លងដែនដោយខុសច្បាប់ត្រូវបានកំលាំងអធិការដ្ឋាននគរបាលស្រុកឆែបឃាត់ខ្លួន

0
31


ព្រះវិហារ ៖ កាលពីល្ងាច ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងអធិកាដ្ឋាននគរបាលស្រុកឆែប បានឃាត់ខ្លួនមេឈ្មួញម្នាក់ដឹកជនជាតិចិន ប្រុសស្រី ៣នាក់ លួចឆ្លងដែនខុសច្បាប់ ការឃាត់ខ្លួនជនសង្ស័យ ខាងលើនៅទីទាំងប៉ុស្ដិ៍ត្រួតពិនិត្យក្នុងមូលដ្ឋានស្រុកឆែប ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែប បានឲដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកឆែបបានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យយ៉ាងតឹងរឹង ២៤ម៉ោង លើ ២៤ម៉ោង លុះនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៣នាក់ រួមនឹងខ្មែរ ១នាក់ ដែលជាអ្នកបើករថយន្ដ ដឹកជនបរទេសសង្ស័យលួចឆ្លងដែនខុសច្បាប់។

ក្រោយពីត្រួតពិនិត្យជាក់ស្ដែង កំលាំងសមត្ថកិច្ចនៅគោលដៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបណ្ដោះអាសន្ន រួមនិង រថយន្តមួយគ្រឿងដែលជាមធ្យោបាយដឹកជញ្ជូនផងដែរ ។

ជនសង្ស័យខាងលើ ១.ឈ្មោះ-រ៉ុម ចំរើន អាយុ៣៥ឆ្នាំជនជាតិខ្មែរជាអ្នកបើកបរ។ ២.ឈ្មោះ  shi jia yu ភេទស្រីអាយុ ២០ឆ្នាំ ជនជាតិចិន។
២.ឈ្មោះ Tang Jian hang អាយុ២៤ឆ្នាំ ជនជាតិចិន។
៣.ឈ្មោះ Li jie shuai  អាយុ២៥ឆ្នាំ ជាជនជាតិចិន។​ ក្នុងនោះសមត្ថកិច្ចបានដកហូតបណ្តោះអាសន្ន រួមមាន លុយ៣០ដុល្លារ-លុយខ្មែរ ចំនួន១៨.០០០រៀល ទូរសព្ទចំនួន៤គ្រឿង រថយន្តមួយគ្រឿង ម៉ាក ALPHARD ពណ៍ខ្មៅផ្លាកលេខ ភ្នំពេញ2BH-7798 ១គ្រឿង។​ក្រោយពីឃាត់ខ្លួននិងសាកសួររួច កម្លាំងជំនាញបានប្រគល់ជូន ទៅការិយាល័ផ្នែកអន្ទោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here