សង្ស័យស្រវ៉ឹង នឹងដោយរួមផ្សំចរិកប្រហ៊ើនកោងកាចពីកំណើតស្រាប់ ថែមអាងអំណាចជា អភិបាលរងស្រុកទទួលផ្នែកលេខាធិការដ្ឋានស្រុកផងនោះ អភិបាលរងស្រុកម្នាក់ហ៊ានដកកាំភ្លើងផ្ជង់បាញ់គេឯង វង្វេងលែងស្គាល់មេទាហាន នឹង អធិការនគរបាលស្រុកអូររាំង ដែលជាកូនចៅនៅក្នុងស្រុកខ្លួន ទាំងបំពានច្បាប់នៃការប្រើប្រាស់អាវុធជាតិផ្ទុះថែមទៀត

0
32


មណ្ឌលគិរី ៖ កាលពីវេលាម៉ោងប្រមាណ១១.០០នាទី យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីលាន់ឮសម្លេងមាត់ឡូឡា ដកកាំភ្លើងផ្ជង់គ្នាទាំងកណ្តាលយប់ ហេតុការនេះបានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យស្លន់ស្លោរត់ពួនរកកន្លែងមានសុវត្ថិភាព នៅត្រង់ចំណុច មុខសាលាឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
 ក្នុងហេតុការនោះត្រូវបានប្រភពច្បាស់ការនៅកន្លែងកើតហេតុបានឲ្យអង្គភាពNARITH NEWSយើង ដឹងថា” មានអភិបាលរងស្រុកអូររាំងម្នាក់ ឈ្មោះ សុខ សុវណ្ណៈរិទ្ធ សង្ស័យស្រវ៉ឹងខ្លាំង ពេលលោកទើបត្រឡប់មកពី ពិសាអាហារក្នុងពិធីមង្គលការមួយកន្លែងក្នុងក្រុងសែនមនោរម្យ បានបើកឡាន ដេញតាមមន្ត្រីសាលាស្រុកអូររាំងដែលជាស្ត្រីៗ បង្កឲ្យមានការភ័យខ្លាចដល់មន្ត្រីស្រីៗទាំងនោះ។ គ្រានោះដំណឹងនេះបានដឹង(ឮ)ដល់អភិបាលស្រុកអូររាំងលោក សៀក មន្នី បានបញ្ជា លោក ខាត់ សាក់ មេបញ្ជាការយោធាស្រុកអូររាំង ឲ្យទៅជួយមើលថា ឡានអ្នកណាគេ ដេញតាម មន្ត្រីស្រីៗរបស់សាលាស្រុក។

ខណៈនោះបើតាមការអៈអាងពីលោក ខាត់ សាក់ មេបញ្ជាការយោធា សឹករងស្រុកអូររាំង បានប្រាប់អង្គភាពNarith Newsយើងថា”ក្រោយលោកទទួលបានបទបញ្ជាពីអភិបាលស្រុកអូររាំងរួចភ្លាម លោកមិនបង្អង់យូឡើយ លោកបានបើកឡានចេញដំណើរទៅ ក៏ប្រទះឃើញ ឡានរបស់លោក សុខ សុវណ្ណរិទ្ធ លោកក៏បើកហួស តែគ្រានោះ លោក សុខ សុវណ្ណរិទ្ធ ដែលជាអភិបាលរងស្រុក នឹងជាប្រធានលេខាធិការដ្ឋានស្រុកអូររាំង បានបើកឡានដេញតាមក្រោយលោកវិញតាមរហូត។ លោកខាត់ សាក់បន្តថា”ទោះជាលោក ប្រឹងបើកចូលគេចទៅណា ក៏លោក អភិបាលរងស្រុករូបនេះដេញទៅតាមរហូតដែរ។ លុះដល់ចំណុចទល់មួយ លោកក៏បានចុះពីឡានលោក ដើរសំដៅទៅលោក សុខ សុវណ្ណរិទ្ធ តែខណៈនោះ លោកខាត់សាក់ទទួលរងបាននៅការផ្ជង់កាំភ្លើងពី លោក សុខ សុវណ្ណរិទ្ធ ទៅវិញ។
នៅគ្រានោះ លោកខាត់ សាក់ ភ័យ ក៏ដកជំហ៊ានថយក្រោយ ស្រែក ថា”មេ មេ គ្នាយើងទេមេ ខ្ញុំ ខាត់សាក់ ខ្ញុំមេបញ្ជាការសឹករងអូររាំងស្រុកអូររាំង ឈ្មោះលោក ខាត់ សាក់។

លោកបន្តថា” លោកឆ្លើយបែបនេះ ដោយព្រោះភ័យ ខ្លាចលោកសុខ សុវណ្ណរិទ្ធ ស្រវ៉ឹងខ្លាំងស្តាប់មិនយល់បាញ់សម្លាប់លោក។ ដោយលោកឃើញសភាពបែបនេះ លោក ខាត់ សាក់ ក៏ឡើងឡានបើកមកបន្ទាយវិញ។ លុះបន្ទាប់ក្រោយមក ក៏មានបទបញ្ជាពីអភិបាលស្រុកម្តងទៀតថា:ឲ្យទៅឃាត់លោក សុខ សុវណ្ណរិទ្ធ ព្រោះខ្លាចបង្កបញ្ហា ម្តងនេះលោក ក៏បានរៀបចំខ្លួន និងកាំភ្លើងផងដែរដើម្បីទៅឃាត់លោក អភិបាលរងស្រុកដែលកំពុងបង្កការភ័យខ្លាចដល់មហាជនផងនោះ។

ដោយឡែកក្នុងករណីដ៏ដែលនេះ អធិការស្រុកអូររាំងក៏មិនខុសពីលោក ខាត់ សាក់ដែរ លោក បានទទួលបញ្ជាពីលោក សៀក មន្នី អភិបាលស្រុក អូររាំង ឲ្យទៅជួយមើល លោក សុខ សុវណ្ណរិទ្ធ ឮថាកំពុងស្រវ៉ឹងផង ពេលនោះលោកអធិការក៏បានចេញឡានទៅ ស្រាប់តែប្រទះឃើញ លោកអភិបាលរងស្រុកអូររាំង សុខ សុវណ្ណរិទ្ធ កំពុងផ្ជង់កាំភ្លើងជាមួយលោក ខាត់ សាក់ ដែលជាមេបញ្ជាការ សឹករងស្រុកអូររាំង កំពុងមានកំហឹង ទាំងស្រែកថា ម៉ោះអាសាក់ វាស់ដីបាញ់គ្នា អញខឹង អាឯងយូហើយ ថ្ងៃណាក៏ដោយឲ្យតែបងប្អូនអាឯងរកស៊ីបទល្មើសអញចាប់ទាំងអស់។ លោក ហាក់ ទិត្យឬទ្ធីវង្ស ឮដូច្នោះក្នុងនាមអធិការ បានដើរចូលទៅឃាត់លោកទាំងពីថា” បងយើងសុទ្ធសឹងតែគ្នាឯងទេ កំធ្វើអញ្ចឹងកុំយកកាំងភ្លើងផ្ជង់គ្នាអញ្ចឹង។ តែខណៈនោះ លោក សុខ សុវណ្ណរិទ្ធ មិនបាន ស្តាប់ទេ លោកបាន បែចុងកាំភ្លើងរបស់លោក មកផ្ជង់លោកអធិការនិងកូនចៅអធិការវិញ។ លោកអធិការបន្តថា”ដោយមានការហាត់យុទ្ធសាស្រ្តផង ចេះពីលោកប៉ា ដែលជាប៉ូលិសជើងចាស់បង្ហាត់ផ្ទាល់ផង លោកបានស្ទុះទៅចាប់កាំភ្លើង រួចចុចកន្លះអំប៊ីល ឲ្យលោយថយក្រោយ ដើម្បីឲ្យកល់ញញួរកាំភ្លើងដែលនៅក្នុងដៃលោកសុខ សុវណ្ណរិទ្ធ កំពុងកាន់នោះ។ ខណៈនោះលោក សុខ សុវណ្ណរិទ្ធព្យាយាមកេះកៃកាំភ្លើងឮស្នូប៉ឹកយ៉ាងណា ក៏មិនខ្ទុះគ្រាប់ចេញដែរ ។ គ្រា បន្ទាប់លោកបាន សុំដកហូតកាំភ្លើងពីលោក សុខ សុវណ្ណរិទ្ធដែលជាអភិបាលរងស្រុករូបនោះទុកសិន ថា”ចាំថ្ងៃស្អែក ចាំហៅលោកទាំងពី មេបញ្ជាការសឹករងនិងលោកអភិបាលរងស្រុកមកដោះស្រាយ ធ្វើកំណត់ហេតុរបាយការណ៍ជូនថ្នាក់ដឹកនាំខាងលើ។
លោកអធិការបន្តថា”នៅថ្ងៃទី១៦កុម្ភៈ២០២៤លោកបានឲ្យកូនចៅ ទៅហៅលោក សុខ សុវណ្ណរិទ្ធ ដែលជាអភិបាលរងស្រុកអូររាំងមកអធិការដើម្បីសាកសួជំវិញករណីកាលពីយប់១៥កុម្ភៈ និងមានប្រើប្រាស់កាំភ្លើង ហើយដើរផ្ជង់គេដូច្នេះ។ ខណៈនោះ លោក សុខ សុវណ្ណរិទ្ធ មិនបានមកឆ្លើយនៅអធិការទេ! តែ!បែជាទទួលបាននៅពាក្យគំរាមយ៉ាងចាស់ដៃពី លោក សុខ សុវណ្ណរិទ្ធដែលជាអភិបាលរងស្រុកអូររាំងទៅវិញថា” បើឯងជាអធិការ មិនឲ្យកាំមកអញវិញទេ អញប្តឹងមហាផ្ទៃ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here