ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល៥ មណ្ឌលភូមិភាគ២

0
10


កំពង់ចាម​:​ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ និង​ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោត ព្រឹទ្ធសភា នីតិកាល៥ មណ្ឌលភូមិភាគ២​ នាព្រឹកថ្ងៃទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​នេះ​ បាន​អញ្ជើញ​បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល៥ មណ្ឌលភូមិភាគ២​ នៅ​ខេត្តកំពង់ចាម​ ដោយ​មាន​ការ​អញ្ញើញ​ចូលរួម​ពី​​ឯកឧត្តម​ លោកជំទាវ​ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ សមាជិកគណៈអចិន្ត្រៃយ៏ និងសមាជិកគណៈកម្មាធិការគណបក្សរខេត្ត​ ព្រមទាំង​អង្គបោះឆ្ពោះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀមស​ ប្រមាណ​ ១២០០នាក់​ ។

បន្ទាប់​ពី​ការ​អាន​សុន្ទកថាស្វាគមន៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត​កំពង់ចាម​ នាឱកាសនោះដែរ​ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភានិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំទាំងអស់ដែលបានយកចិត្តកចិត្ត ទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានបានល្អធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់​ និងគាំទ្រដល់ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ដែលមានសម្តេចហ៊ុន សែន​ ជាប្រមុខដឹកនាំ ដោយការបោះឆ្នោតមានគាំទ្រដល់គណបក្សប្រជាជនកម្ពុជាយើងយ៉ាងច្រើនលើសលប់​ បានជម្រុញឲ្យគណបក្សយើងបន្តអំណាច​ និងបំពេញបេសកកម្មបម្រើជាតិមាតុភូមិក្រោមម្លប់ត្រជាក់នៃសុខសន្តិភាព ស្ថានភាពនយោបាយ​ និងការអភិវឌ្ឍន៍លើកគ្រប់វិស័យ។

ជាមួយគ្នានោះ​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា​ត្រូវ​ការពារនិងថែរក្សានៅសន្តិសុខសុវត្ថិភាព​ និងសណ្ដាប់ធ្នាប់សាធារណះឲ្យបានល្អគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យការបោះឆ្នោត ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវនិងយុត្តិធម៌។ ដើម្បីជោគវាសនារបស់ប្រទេស​ និងប្រជាជនយើង​ សូមឲ្យអង្គបោះឆ្នោតទាំងអស់ក្នុងខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ​ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗ គ្នានៅថ្ងៃទី២៥ កុម្ភៈ​ ឆ្នាំ២០២៤ខាងមុខ​នេះ​ឲ្យ​បាន​គ្រប់ៗគ្នា​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅភូមិភាគទី២ (ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ) មានគណបក្សនយោបាយចំនួន០៤ បានចុះបញ្ជី គណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត​ ចំពោះ​​យុទ្ធនាការឃោសនា​ គឺ​មានរយៈពេល ១៤ថ្ងៃ (ចាប់ពីថ្ងៃទី១០ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២៤)​ ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​គត់​ ​បាន​ធ្វើ​ពិធី​ដង្ហែរ​ក្បួន​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​គេ​ ដោយឡែក​គណបក្ស​នយោបាយ​ផ្សេងៗ​ ចំនួន​៣ទៀត​ មិន​​មាន​សកម្មភាព​អ្វី​ធំដុំ​គួរឲ្យ​កត់សម្គាល់​នោះ​ទេ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here