រថយន្ដសាំយ៉ុងពណ៌លឿងស្លាកលេខ ភ្នំពេញ2AF-9501បើកបរដោយឈ្មោះប្រុស បានដឹងជញ្ជូនឈើឥតច្បាប់ចេញពីអូជុញ ស្រុកជាំក្សាន្ដ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ទៅភ្នំពេញ សមត្ថកិច្ចជំនាញមិនខ្ចីអើពើរ

0
28

VID_20240207_215733_808.mp4
ដោយ សិលា
ព្រះវិហារ ៖ រថយន្ដសាំយ៉ុងពណ៌លឿងស្លាកលេខ ភ្នំពេញ2AF-9501បើកបរដោយឈ្មោះប្រុស បានធ្វើសារាចរដឹកឈើបានយ៉ាងរលូនចេញពីអូរជុញ ឆ្លងកាត់ស្រុកជាំក្សាន្ដ បន្តតាមផ្លូវជាតិលេខ៦២ ឆ្ពោះទៅភ្នំពេញ ដោយឆ្លងកាត់ខេត្តចំនួន៤គឺ ព្រះវិហារ កំពង់ធំ កំពង់ចាម និងខេត្តកណ្តាល តែមន្ត្រីជំនាញហាក់បីដូចជាមិនចាប់អារម្មណ៍លើរថយន្ដ១គ្រឿងនេះទេ ។ ទោះជាមានការរាយការណ៍ និងឡាយផ្ទាល់ពីអ្នកសារព័ត៍មានកាលពីថ្មីៗនេះក៏ដោយក៏រថយន្ដមួយនេះនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើបានយ៉ាងរលូន។

តាមការបញ្ជាក់ពីសមត្ថកិច្ចម្នាក់មិនបញ្ចេញឈ្មោះ បានដឹងថា រថយន្ដសាំយ៉ុងខាងលើបានដឹកឈើចេញជារាងរាល់ថ្ងៃ ភាគច្រើនចេញពីអូជុញនៅម៉ោង១១យប់ និងម៉ោង០២រំលងអាធ្រាតុ ។មុនចេញដំណើរឈ្មោះប្រុសនេះបានតេប្រាប់សមត្ថកិច្ចតាមដងផ្លូវរួចរាល់ទើបចេញដំណើរបើមិនធ្វើរបៀបនេះ តើចេញរួចដែរអី? រៀបចំជាប្រព័ន្ធរបៀបទន្សោងគោព្រៃ ។

លោកបានបន្តទៀតថា រថយន្ដដែលដឹកឈើចេញពីអូរជុញមិនមែនតែមួយនេះទេមានច្រើនគ្រឿងទៀតដូចជា រថយន្ដហាយលែនឌឺ មេឈ្មួញឈ្មោះ វុធ រថយន្ដស៊ីណា មេឈ្មួញឈ្មោះ ខា និងមេឈ្មួញឈ្មោះហៃ និងឈ្មោះម៉ា បានដឹកចេញឆ្លងកាត់តាមច្រកជាំក្សាន្ដ ឆ្ពោះទៅស្រុកអន្លុងវែងជារាងរាល់ថ្ងៃ។

ដែលខ្លាំងជាងគេនោះគឺឈ្មោះ ចាន់ណា ដែលជាមេឈ្មួញដុះស្លែ ដឹកឈើទ្រងទ្រាយធំតាមរថយន្ដ ឃ្លុប និងរថយន្ដបែន ជាប្រភេទរថយន្ដធន់ធំ ដឹកចេញពីអូរជុញ ឆ្លងកាត់ស្រុកជាំក្សាន្ដ និងស្រុកគូលែន ស្រុកស្វាយលើខេត្តសៀមរាប យកទៅដាក់នៅដេប៉ូខេត្តសៀមរាប បានយ៉ាងរលូន ។

សូមបញ្ជាក់ថាក្រុមឈ្មួញទាំងនោះ សុទ្ធតែមេឈ្មួញដុះស្លែ ជាពិសេសឈ្មោះ ចាន់ណានេះឯង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here