សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

0
11


ត្បូងឃ្មុំ​:​ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ​ បាន​អញ្ជើញដឹកនាំក្កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីទទួលខុសត្រូវចូលរួមយ៉ាង សកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់លោក លោកស្រី ទាំងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងស្រុក ក្រុមកាកបាទក្រហមឃុំ/សង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាដោះស្រាយឆ្លើយតបដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយបំផុត និងការងារសង្គមជាច្រើនទៀត ទទួលបានកាន់តែប្រសើរថែមទៀត ដោយមិនគិតពេលវេលា និងការនឿយហត់ឡើយ។

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ​ បានជំរុញដល់សាខាក្រុងស្រុក/ទាំង៧ ត្រូវតាមដាននូវករណីប្រជាពលរដ្ឋរងគ្រោះកើតឡើងត្រូវផ្តល់ព័ត៌មាន ដល់សាខាជាបន្ទាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានោះ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានរំលឹកទៅដល់សមាជិក សមាជិកា នៃគណៈកម្មាធិការសាខា សូមចូលរួមទាំងអស់គ្នា រាល់សកម្មភាពនានារបស់សាខា ជាពិសេស សូមជួយចលនាកៀរគររកធនធានមូលនិធិដល់សាខា ដើម្បីសាខាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងងាយរងគ្រោះ ស្របតាមទិសស្លោក (ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) និង (កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល)​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here